ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិចស្រឡាងដឹកមនុស្សលើសចំណុះ នៅភាគខាងជើងអ៊ីរ៉ាក់ ស្លាប់៤៥នាក់

88

បាកដាដ៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន៤៥នាក់បានស្លាប់នៅពេលស្រឡាងមួយគ្រឿង ដឹកអ្នកដំណើរ​លើសទម្ងន់​ បានលិចនៅលើដងទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូល ភាគខាងជើងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​​សារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

បើតាម​ប្រធានអាជ្ញាធរការពារជនស៊ីវិល​នៃទីក្រុងម៉ូស៊ូល លោក Husam Khalil ស្រឡាង អាចមានដឹកមនុស្សប្រមាណជា២០០នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តីនិងកុមារផងដែរ ដែលពុំចេះហែលទឹក ខណៈដងទន្លេ Tigris ជាទី​ដែលស្រឡាងបានលិចនោះ មានទឹកហូរក្នុងល្បឿនយ៉ាងលឿន៕

អត្ថបទដែលជាប់ទាក់ទង