ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ក្សត្រីថៃ យាងចូលរួមអាពាហ៍ពិពាហ៍ កូនស្រីថាក់ស៊ីននៅហុងកុង!

112

កាសែតថៃបានផ្សាយអោយដឹងថាព្រះអង្គម្ចាស់ក្សត្រីPrincess Ubolratana Mahidolនៃប្រទេសថៃដែលមុននេះ ល្បីរន្ទឺដោយសារឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្រ្តី អោយគណបក្សរបស់លោកថាក់ស៊ីនអតីត នាយករដ្ឋមន្រ្តីថៃ ស្តេចយាងចូល រួមពីធីរៀបអាពាហ៍ពិពាហ៍កូនស្រីបង្កើត
របស់​លោកថាក់ស៊ីន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២មីនានេះ នៅសណ្ឋាគារមួយនៅហុងកុង។
លោកថាក់ស៊ីន បានថ្លែងទៅកាន់អ្នកចូលរួមអាពាហ៍ពិពាហ៍កូនស្រី ថា «លោកបានជ្រើសយកថ្ងៃរៀបការកូន នៅថ្ងៃទី២២មីនានេះអោយ បានមុនថ្ងៃបោះឆ្នោតនៅថៃ(២៤មីនា) បើជ្រើសយកថ្ងៃការក្រោយ បោះឆ្នោត ខ្លាចរកកន្លែង អោយភ្ញៀវចូលរួមអង្គុយមិនគ្រប់ព្រោះយើងជឿ​ជាក់ថាយើងនឹងឈ្នះការបោះឆ្នោតយ៉ាងពិតប្រាកដ»។

អត្ថបទដែលជាប់ទាក់ទង