ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះឡានក្រុង កំពុងបើក នៅចិនស្លាប់២៦នាក់!

105

ទីភ្នាក់ងារស៊ីនហួរបានផ្សាយអោយដឹងថាកាលពីយប់ថ្ងៃសុក្រទី២២មីនា មានកើតហេតុភ្លើងឆេះឡានក្រុងដឹកភ្ញៀវទេសចរ ដែលកំពុងរត់លើផ្លូវហាយវ៉េក្នុងខេត្តយូណាន បណ្តាលអោយ​ភ្ញៀវចំនួន២៦នាក់បានស្លាប់ក្នុងភ្លើងនិង២៨នាក់របួស(៥នាក់របួសធ្ងន់)។ ក្នុងឡានក្រុងនេះមានមនុស្សសរុប៥៦នាក់ គឺអ្នកដំណើរ៥៣នាក់ អ្នកបម្រើសេវាម្នាក់និងអ្នកបើកពីរនាក់។
អ្នកបើកពីរនាក់នោះអត់អីទេ ត្រូវប៉ូលីសក្របួចសួរចម្លើយ។ អគ្គីភ័យនេះឆាបឆេះពីកន្ទុយខាងក្រោយ។ នៅស្រុកចិនសម្បូររឿងនេះ ជួនកាលបណ្តាលមកពីអ្នកបើកតែម្តងដុតព្រោះខឹងថៅកែឬមួម៉ៅរឿងពីណាមក។

អត្ថបទដែលជាប់ទាក់ទង