ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចបានម្ដង លេីកទី២ជាប់អន្ទាក់សន្តិសុខ ចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់

93

ភ្នំពេញ៖ បុរសជនសង្ស័យម្នាក់បុរសជាសន្តិសុខឯកជនម្នាក់បានចាប់ឃាត់ប្រគល់អោយសមត្ថកិច្ចឃេីញជនសង្ស័យប្រហាក់ប្រហែលដូចជាអ្នកលួចទូរស័ព្ទខ្លួនម្ដងដែលទុកនៅលេីបង់ថ្មអង្គុយលេងព្រឹកមិញឃេីញបុរសម្នាក់ដេីរសង្ស័យជាចោរក៏ប្រេីល្បិតចទុកទូរស័ព្ទដៃម៉ាកសាំងសុងទុកដូចលេីមុនលួចពួនចាំមេីលហេីយជនសង្ស័យធ្វេីសកម្មភាពចាប់ក្របួចជាប់ភ្លាមៗតែម្ដងហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចមន្ទីរសំរាកព្យាបាលមហានគរលេខផ្ទះ ៣៧Eo តាមផ្លូវ៤០២ ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ សាមុត វ៉ាន់ដា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនកេីតហេតុគាត់ឃេីញបុរសសង្ស័យខាងលេីបានដេីរមកតាមផ្លូវហេីយខ្លួនមានការសង្ស័យដោយ៤ថ្ងៃមុនធ្លាប់ចោរលួចទូរស័ព្ទទុកនៅលេីបង់ថ្មអង្គុយលេងម្ដងរវល់លេីកម៉ូតូភ្ញៀវលេីកនេះក៏ពិសោធន៍យកទូរស័ព្ទសាំមសុងពណ៍ទឹកប្រាក់ដែលទេីបនិងទិញយកមកទុកចោលនៅលេីបង់ថ្មម្ដងទៀតនិងរត់ទៅពួននៅខាងក្រោយកង់បីឥណ្ឌាហេីយបុរសជនសង្ស័យដេីរមកដល់មន្ទីរពេទ្យឃេីញទូរស័ព្ទដេីរចូលលួចយកមកដាក់ចូលក្នុងហោប៉ាខោខាងស្ដាំនិងរត់គេចបាន១០ម៉ែត្រចាប់ក្របួចប្រគល់អោយសមត្ថកិចិចតែម្ដងហេីយដាក់ពាក្យបណ្ដឹងទុកអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ដែរ ។

លោក ផន អូន មេប៉ុស្តិ៍ទំនប់ទឹកបានអោយដឹងថាជនសង្ស័យឈ្មោះ ចាន់ គ្លី ហៅ អាក្រហម ភេទ ប្រុស អាយុ ២៧ឆ្នាំទីលំនៅមិនពិតប្រាកដ មុខរបរ កម្មករផ្សារដើមគរ បានទទួលពីបុរសរងគ្រោះជាសន្តិសុខឯកជននិងទទួលបណ្ដឹងករណីលួច(ទទូរស័ព្ទសាំមសុង)ហេីយបានសួរនាំជនសង្ស័យក៏បានទទួលស្គាល់លួចទូរស័ព្ទដៃនៅមុខមន្ទីរពេទ្យឯកជនមែនតែចំនួន១លេីកទេមិនដូចជនរងគ្រោះចោទប្រកាន់លួចបាន២លេីកក្រោយមកសមត្ថកិច្ចយេីងបានដកហូតវត្ថុតាងទូរស័ព្ទពីជនសង្ស័យប្រគល់អោយទៅបុរសរងគ្រោះប្រេីប្រាស់ជាបណ្ដោះអាសន្នសិនចំណែកជនសង្ស័យឃាត់ខ្លួនបញ្ជូលទៅអធិការដ្ឋាននគេរបាលខណ្ឌចំការមនចាត់ការតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង