ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរ៉ែថាមពល និងអគ្គិសនីកម្ពុជា ចូលបំភ្លឺនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

78


ភ្នំពេញ ៖ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចូលបំភ្លឺនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយធ្វើបទបង្ហាញរបស់ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ក្នុងការបំពេញការងាររបស់ខ្លួន នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ នឹងថាមពល និង លោក កែវ រតនៈ ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា ដឹកនាំមន្រ្តីជំនាញរបស់ខ្លួន ។

បើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះថា លោកនឹងលើកយកប្រធានបទចំនួន៣ ដើម្បីជជែកជាមួយ លោក ស៊ុយ សែម និងលោក កែវ រតនៈ ក្នុងនោះរួមមាន ទី១៖ ករណីលក់ភ្នំ, ទី២៖ ករណីលក់ខ្សាច់ និងក្រុមហ៊ុនទ្រីភាព និងទី៣៖ ករណីដីរបស់ក្រសួងពាក់ព័ន្ធ និងដីប្រជាពលរដ្ឋផងដែរ។
លោកពេជ្រ ស្រស់ បានថ្លែងថា កិច្ចប្រជុំរវាង​ ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ
និងផ្តល់យោបល់ជាមួយនឹងក្រសួងរ៉ែ និងថាមពល កំពុងរៀបចំដំណើរការ។
ហើយនៅក្នុងកិច្ចប្រជុំនេះផងដែរគឺខ្ញុំនិងសួរដេញដោលទៅភាគីក្រសួងរ៉ែ
និងថាមពលមាន4ចំណុចដូចតទៅ៖ 1.អំពីសួយសាររ៉ែបានពីការលក់ភ្នំ រ៉ែ និងខ្សាច់បូមពីទន្លេរបានចំណូល ប៉ុន្មានចូលទៅជាថវិការបស់រដ្ឋ… ។ 2.អំពីគោលជំហររបស់ក្រសួងរ៉ែ​ និង ថាមពលជាមួយក្រុម​ ​ទ្រី​ ភាព​ តើ ខាងក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុន មួយនេះធ្វើការសំអាតច្រាំងទន្លេរទេ? 3. អំពីក្រសួងរ៉ែ និងថាមពលមាននូវ ដីជាប់ជើងភ្នំក្រោយពលរដ្ឋកាន់​ កាប់អាស្រ័យផល តើក្រសួងអាច ប្រគល់ដីនោះឲ្យពលរដ្ឋវិញដែរទេ? 4. ហេតុអ្វីបានជាតម្លៃភ្លើងឡើងថ្លៃ1 គុណជា2 គឺស្របពេលភ្លើងដាច់ គ្មានបានប្រើផងនោះ? (សំនួរនេះ លោក​កែវ​ រតនៈ​ ជាអ្នកឆ្លើយ)។
ដូច្នេះ​សូមបងប្អូនរង់ចាំចម្លើយទាំង​អស់គ្នា៕

/2019

អត្ថបទដែលជាប់ទាក់ទង