ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរាជធានីភ្នំពេញថ្លែងថា៖សេវាសង្គមជារឿងចាំបាច់ក្នងដំណាក់កាលសេដ្ឋកិច្ចកំពុងលូតលាស់

101

ភ្នំពេញ៖គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររាជធានីភ្នំពេញសហការជាមួយអង្គការUNICEFបានបើកកិច្ចប្រជុំណែនាំនិងជំរុញការងារវិនិយោគលើវិស័យសេវាសង្គមរបស់សង្កាត់ក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០២០ទៅដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ឧសភា។

    កិច្ចប្រជុំមានគោលបំណងជំរុញអោយរដ្ឋបាលសង្កាត់បង្កើនការវិនិយោគលើវិស័យសេវាសង្គមចាប់ពីឆ្នាំ២០២០ដោយបង្កើនសមាមាត្រថវិកាវិភាជន៏ឃុំ    សង្កាត់នៃថវិកាអភិវឌ្ឍន៏ឲ្យបាន២០%នៅត្រឹមឆ្នាំ២០២៣។គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររំពឹងថាចាប់ពីឆ្នាំ២០២០នឹងបានបង្កើនសកម្មភាពសេវាសង្គមក្នុងការដោះស្រាយបញ្ហាស្ត្រីនិងកុមារដែលងាយរងគ្រោះក្នុងមូលដ្ឋាន។  លោកនួនផារត្ន័អភិបាលរងរាជធានីភ្នំពេញបានថ្លែងថាការពង្រឹងសេវាសង្គមជារឿងសំខាន់ជាពិសេសផ្តោតលើស្ត្រីនិងកុមារដែលជាទំពាំងស្នងឬស្សីក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងមានការរីកចំរើនលូត លាស់ផ្នែកសេដ្ឋកិច្ច។បញ្ហាចំបងមួយទៀតគឺគម្លាតរវាងអ្នកក្រនិងអ្នកមានបានកើតមានឡើងក្នុងពេលសេដ្ឋកិច្ចរីកចំរើន។ដូច្នេះយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលបានផ្តោតទៅលើការកាត់បន្ថយគម្លាតរវាងអ្នកក្រនិងអ្នកមានតាមរយះការផ្តល់សេវាសង្គមប្រកបដោយឆន្ទះ។

   លោកអភិបាលរងបានសុំឲ្យមានការពិភាក្សាឲ្យចំបញ្ហាប្រឈមដើម្បីយើងទទួលបានធាតុចូលច្រើនសំរាប់យកទៅកសាងផែនការអភិវឌ្ឍន៏រួមទាំងការទំលាក់ថវិកាឲ្យបានសមស្រប។នេះជាការងារផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋសំរាប់សង្គមស៊ីវិល័យ៕

 

អត្ថបទដែលជាប់ទាក់ទង