ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដាក់ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣

103

ភ្នំពេញ៖ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតអសកលនាថ្ងៃទី២៦ឧសភាខាងមុខនេះដំណើរការទៅបានជោគជ័យនិងមានសន្តិសុខពេញបរិបូណ៌អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងនារសៀលថ្ងៃទី២៣ឧសភានេះបានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធដើម្បីពង្រឹងឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់នាឱកាសបោះឆ្នោតអសកលខាងលើនេះ។

   លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាដើម្បីអោយដំណើរការនៃការបោះឆ្នោតនេះដំណើរទៅបានល្អមានយុត្តិធម៌មានតម្លាភាពនិងប្រជាធិបតេយ្យដាច់ខាតយើងត្រូវពង្រឹងលើការងារសន្តិសុខនេះហើយដូច្នេះទេកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរទាំង១៤ខណ្ឌត្រូវតែពង្រឹងសន្តិសុខសម្រាប់ការបោះឆ្នោតនេះអោយបានល្អប្រើសើរ។

    គួរបញ្ជាក់ថាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣បានបើកយុទ្ធនាកាលពីព្រឹកថ្ងៃទី១៧ឧសភានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រតាមកាលបរិច្ឆេតរបស់គ..ហើយការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះត្រូវធ្វើឡើងរយះពេល៨ថ្ងៃជាប់ៗគ្នាតាមប្រតិទិនរបស់គ..បកំណត់ដែលនឹងត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ការឃោសនាបោះឆ្នោតអាចធ្វើជារួមនៅថ្នាក់រាជធានីឬតាមខណ្ឌ(តាមការជាក់ស្តែង)ដែលគោលដៅសំខាន់គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។

    គួរបញ្ជាក់ទៀតថាបើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបញ្ជាក់ថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។

   គណបក្សទាំង៦នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។តាមការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូបស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក៕

 

អត្ថបទដែលជាប់ទាក់ទង