ឪនៅជាប្រធានមន្ទីរសង្គមកិច្ច ឯកូនអនុប្រធាន , ឪចូលនិវត្តន៍ កូនឡេីងម្ដង
ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា កន្លងទៅថ្មីៗនេះមហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលលោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសឲ្យលោក ខឹម សុផុន មានមុខងារជាអនុប្រធានមន្ទីរ ចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តមណ្ឌលគិរី បន្ទាប់ពីលោក ខឹម ចាន់ផល ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ ព្រោះលោក ខឹម ចាន់
ផល ប្រធានមន្ទីរចូលនិវត្តន៍ គឺជាឪពុករបស់លោក ខឹម សុផុន ដែលត្រូវទទួលតំណែងស្នងឪពុករូបនេះ ។
ក្នុងឱកាសថ្ងៃប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរសង្គមកិច្ចថ្មី ក៏មានការអបអរសាទរជាខ្លាំង ពីក្រុមគ្រួសារបងប្អូនរបស់លោក ខឹម សុផុន និង លោក ខឹម ចាន់ផល ប៉ុន្តែខុសប្លែកតែនៅតាមតុកាហ្វេ មានការនិយាយគ្នាពីមាត់មួយទៅមាត់មួយថា ចុះបុណ្យគេអីក៏សំណាងម្ល៉េះ ឪពុកចូលនិវត្តន៍ កូនឡើងជំនួសតំណែងឪ…ឬក៏មកពីខេត្តមណ្ឌលគិរីនេះ ខ្វះធនធានមនុស្សសម្រាប់បម្រើការងារ?
ជាមួយគ្នានេះដែរ ក៏មានអ្នកខ្លះលើកឡើងថា បើមិនឲ្យកូនអង្គុយកៅអីឪ តើឲ្យនរណាវិញ បើកាលឪនៅជាប្រធានមន្ទីរ កូនអនុប្រធានទៅហើយនោះ ៕