ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តណ្ហាក្រាសពេកហើយ !!! មានប្រពន្ធមួយមិនគ្រប់យប់ស្ងាត់លួចចូលក្នុងបន្ទប់ប្អូនថ្លៃ ធ្វើសកម្មភាពរំលោភមិនបានសម្រេច តែគុកបានសម្រេច …..!

69


នៅថ្ងៃទី ២២ ឧសភា ២០១៩ ម៉ោង ៨ និង ០០ នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានទទួលពាក្យបណ្តឹងពីឈ្មោះ ឈន ចន្នី ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយប្តឹងទៅលើឈ្មោះ រ៉េត រឿន ភេទប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ពីបទ រំលោភសេពសន្ថវៈ ។

យោងតាមកំណត់ហេតុបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ៖ នៅយប់ម៉ោង ២២ និង ០០ នាទី ថ្ងៃទី ២១ ឧសភា ២០១៩ ឈ្មោះ ឈន ចន្នី ភេទស្រី បានបិទភ្លើងអំពូលរួចចូលដេកលើគ្រែក្នុងបន្ទប់របស់ខ្លួន នៅពេលកំពុងលង់លក់ស្រាប់តែជនឈ្មោះ រ៉េត រឿន ភេទប្រុសនោះត្រូវជាបងថ្លៃ បានធ្វើសកម្មភាពយកដៃចាប់ខ្ទប់មាត់មិនឲ្យស្រែក និងសង្គត់លើខ្លួនជនរងគ្រោះក្នុងគោលបំណងរំលោភសេពសន្ថវៈ ។ ប៉ុន្តែក្នុងពេលធ្វើសកម្មភាពនោះត្រូវជនរងគ្រោះរើបំរាស់រួចហើយស្រែកឲ្យបងប្អូនម៉ែឳជួយ ភ្លាមនោះជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀនបានសហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ ចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ម៉ោង ៩ និង ៣០ នាទី នាថ្ងៃដដែល ទើបឃាត់ខ្លួនឈ្មោះ រ៉េត រឿន បានរួចនាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងសាក្សី ៕

អត្ថបទដែលជាប់ទាក់ទង