ចូលធ្វេីការបាន២ថ្ងៃ លួចរថយន្តហើយគំរាមទារលុយ ចំនួន៣ពាន់ដុល្លាដោះដូរជាថ្នូរ
ភ្នំពេញ ៖ ម្ចាស់កន្លែងលាងនិងទទួលធ្ញេីរថយន្តបានទទួលយក មកធ្វេីជាកម្មករបានតែ២ថ្ងៃ ថ្លេីមធំហ៊ានលួចរថយន្តម៉ាកព្រូសពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២AY-៧០៤២យកទៅខេត្តតាកែវ ហេីយទូរស័ព្ទទៅម្ចាស់រថយន្តគំរាមទារប្រាក់សំណង ៣ពាន់ដុល្លាទេីបប្រគល់អោយរថយន្តវិញ ហេីយសមត្ថកិច្ចស្រាវជ្រាវចាប់ បានជនសង្ស័យនិងរថយន្តមកវិញកេីតហេតុ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចមាតា មជ្ឃមណ្ឌលថែទាំរថយន្ត តាមផ្លូវ៣៧១ ក្រុម១ ស្ថិតនៅភូមិត្នតោ្នតជ្រំ៥ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ជនរងគ្រោះ ឈ្មោះ ជិន សាវុធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វេីស្លាកយីហោ ស្នាក់នៅផ្ទះជួល៣៥៧ ផ្លូវលេខ៣៧១ ស្ថិតនៅភូមិត្នោតជ្រំ៥ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យជាម្ចាស់រថយន្តម៉ាកព្រូសពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២AY-៧០៤២ និងបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យ ឈ្មោះ ហុក រ៉ាវី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករលាងឡាន ស្នាក់នៅភូមិអពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវឃាត់ខ្លួននៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានអោយដឹងថា កាលវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុច មាតាមជ្ឃមណ្ឌលថែទាំរថយន្តលាងរថយន្ តនិងទទួលធ្ញេីររថយន្តហេីយ ក៏មានកម្មករដែលលាងរថយន្តទេីប និងចូលធ្វេីការបាន២ថ្ងៃលួចយក រថយន្តព្រូសរបស់បុរសរងគ្រោះជាភ្ញៀវយក ធ្ញេីរហេីយជនសង្ស័យលួចរួចជិះយកទៅខេត្តតាកែវ និងបានទូរស័ព្ទមកម្ចាស់រថយន្ត និងទាមទារតំលៃ៣ពាន់ដុល្លាជាផ្នូរសំរាប់ដោះដូរ តែចៃដន្យរថយន្តភ្ជាប់ប្រព័ន្ធGPSក្រោយមកក៏បានសហការជាមួយ សមត្ថកិច្ចយេីងតាមទៅដល់ទីរួមខេត្ត និងសហការជាមួយអធិការស្រុកត្រាំកក់ ខេត្តតាកែវទេីបស្រាវជ្រាវដេញ ឃាត់បុរសជនសង្ស័យបាន រថយន្តពេលបេីកនៅលេីផ្លូវជាតិលេខ២ ហេីយនាំមកនគរបាលស្រុក ដេីម្បីធ្វេីការឯកសារហេីយយក មកនគរបាលខណ្ឌមានជ័យវិញ ដេីម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។