មហាសេដ្ឋីហុងកុង មានម្លឹងៗហើយទើបប្រកាសចូលនិវត្តន៍!
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាតព្រាតថាលោកLee Shau Kee មហាសេដ្ឋីចំណាត់ថ្នាក់លេខ២នៅហុងកុងបានប្រកាសលា លែង ពីតំណែងប្រធានក្រុមហ៊ុនHenderson Land Development.
គាត់គឺជាថៅកែដ៏ធំម្នាក់នៅហុងកុងដែលទើបសុខចិត្តបោះបង់ចោល ការងារជំនួញនិងប្រគល់កិច្ចការជំនួញអោយទៅកូនប្រុស។
Lee Shau Keeអាយុ៩១ឆ្នាំមានទ្រព្យសម្បត្តិចំនួន៣១ពាន់លានដុល្លារ។ជាអ្នកមានធំនៅហុងកុងបន្ទាប់ពីលោកលី កាស៊ីងមហាសេដ្ឋីហុងកុងអាយុ៩១ដែរដែលមានទ្រព្យ៣២,៨ពាន់លានដុល្លារ។