ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្រៀនម្នាក់ និងជាអតីតជំទប់ទី២ឃុំឆ្នុកទ្រូ ត្រូវចាប់ខ្លួន ដែលញុះញង់ពលរដ្ឋគូសឲ្យខូចសន្លឹកឆ្នោត

86

កំពង់ឆ្នាំង៖ គ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ម្នាក់ឈ្មោះ អ៊ុំ សាវ៉ាន ជាអតីតជំទប់ទី២ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ញុះញង់កុំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយកុហកថា ទឹកថ្នាំជ្រលក់ដៃ មានជាតិគីមី អាចបំពុលមនុស្សឲ្យស្លាប់បាន និង ប្រាប់អ្នកខ្លះទៀតថា បើទៅបោះឆ្នោត ត្រូវគូសឲ្យខុស ដើម្បីឲ្យខូចសន្លឹកឆ្នោត យកជាការមិនបាន ដោយជនសង្ស័យ គិតថាការបំផុសបំផុលបែបនេះ អាចធ្វើឲ្យបក្សខ្លួនឈ្នះដោយស្វ័យប្រវត្តិ ហើយខ្លួននឹងទទួលបានតំណែងជាជំទី២ដដែល តាមការសន្យារបស់ថ្នាក់លើ ក៏ដូចជាលោកសមរង្ស៊ី។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានប្រាប់នៅរសៀលថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់ខ្លួនគ្រូបង្រៀននៅអនុត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបូរិបូរណ៍ ក្រោយពីជនម្នាក់នេះ បានញុះញង់ដល់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ការឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី៨ ខែកក្កដា​ នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីជននេះបានធ្វើកិច្ចកិច្ចសន្យាបញ្ឈប់ នូវការធ្វើសកម្មភាពបែបនេះបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង