ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីកាយនិងកើបសំរាមដឹកចេញពី ប្រឡាយបឹងត្របែកបានចំនួន ១៥៤ឡាន ស្មើនឹងប្រមាណ ៥០%នៃសំរាមក្នុងប្រឡាយ

112

ភ្នំពេញ៖ សំរាមនៅក្នុងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋយកទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយនោះ មកដល់ពេលនេះ ពោលគឺក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មកដល់ពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយនិងកើបដឹកចេញបានចំនួន ១៥៤ឡានស្មើនឹងប្រមាណ ៥០%នៃសំរាមក្នុងប្រឡាយហើយ ។

មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា សំរាមនៅក្នុងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋយកទៅបោះចោល ក្នុងប្រឡាយនោះ គិតត្រឹមថ្ងៃទី១១កក្កដានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយប្រមូលសំរាមនៅប្រឡាយបឹងត្របែក បានចំនួន ១៥៤ឡាន ស្មើនឹងប្រមាណ ៥០%នៃសំរាមក្នុងប្រឡាយហើយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។
ជុំវិញបញ្ហានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់មានប្រសាសន៍អោយដឹង ហើយថា ប្រឡាយបឹងត្របែក ពិសេសនៅក្រោយស្ថានីយបឹងត្របែកត្រូវបងប្អូនប្រជាពលរដ្ឋយកសំរាមទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយទៅហើយ ដោយមើលឃើញពីបញ្ហាប្រឈមនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអោយមន្ត្រីជំនាញដាក់គ្រឿងចក្រចុះកាយភ្លាមៗតែម្តង៕

អត្ថបទដែលជាប់ទាក់ទង