ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់យន្តហោះយោធានៅវៀតណាម ស្លាប់អ្នកបើក ២នាក់

118


យន្តហោះយោធាមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសវៀតណាម កំឡុងពេលហោះហ្វឹកហាត់ បណ្តាលឲ្យអ្នកបើកចំនួន ២នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានវៀតណាម។​

យន្តហោះបានឆេះយ៉ាងសន្ធោរសន្ធៅ ក្រោយពេលវាធ្លាក់នៅស្រុក Cam Lam នៃខេត្ត Khanh Hoa។

អ្នកបើកម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈអ្នកបើកម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូន
ទៅកាន់ក្លីនិចនៅក្បែរនោះ។

លោក Ngo Vinh Phuc នាយកសាលាហ្វឹកហាត់កងកម្លាំងផ្នែកអាកាសក្នុងខេត្តខាងលើ​ បានបញ្ជាក់ថាយន្តហោះដែលធ្លាក់នោះជារបស់សាលា៕

អត្ថបទដែលជាប់ទាក់ទង