ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិទ្យាសាស្ត្រអង់គ្លេសបញ្ជាក់ថា ភពព្រះអង្គារអាចជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកទៅកសាងអនាគតថ្មី

84

អង់គ្លេស៖ ភពព្រះអង្គារ ឬ Mars ប្រហែលជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកយើង នៅពេលដែលផែនដីលែងអាចរស់នៅបានតទៅទៀត នេះបើតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសលោក ប្រ៊ីយ៉ាន ខក់ ។
លោក ប្រ៊ីយ៉ាន ខក់ ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យមែនឆេះស្ទឺ បានគូសបញ្ជាក់ថា ពុំមានកន្លែងផ្សេងទៀត ដែលមនុស្សអាចធ្វើទៅចាប់ផ្តើមអនាគតថ្មី នៅពេលផែនដីលែងអាចរស់នៅបានទៀត ក្រៅតែពីភពអង្គារឡើយ ហើយថា ប្រសិនបើយើងគិតពីភពដទៃ គឺពុំមានភពណាមួយដែលយើងអាចចុះទៅជាន់បានឡើយ ។
សូមបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដី ដូចជានៅទីភ្នាក់ងារអវកាសអាមេរិក NASA ជាដើម កំពុងតែខិតខំប្រឹងប្រែង ដើម្បីបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារជាលើកដំបូង ប៉ុន្តែបញ្ហានៅពេលនេះ គឺអង្គការ NASA កាន់តែខ្វះខាតថវិកាក្នុងការសម្រេចគំរោងថ្មីៗ ខណៈក្រុមហ៊ុនឯកជនអាមេរិកមួយចំនួនដូចជា SpaceX និង Blue Origin ជាដើម បាននិងកំពុងស្ទុះឡើងខ្ពស់លើវិស័យអភិវឌ្ឍន៍ទៅកាន់ទីអវកាស ប៉ុន្តែស្ថិតនៅក្នុងការរកស៊ី ជាជាងការបង្កើតរបកគំហើញនៅទីអវកាសដូចដែល NASA និងអង្គការរដ្ឋផ្សេងៗទៀតធ្លាប់បានធ្វើ ៕

អត្ថបទដែលជាប់ទាក់ទង