ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចោរលួចរថយន្តឡិចស៊ីស តាមរយ:ប្រព័ន្ធ GPS

68


ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទី ដោយមានការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តតាកែវ និងតាមការបញ្ជាពី លោក ឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជីម សំនិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកូនរមា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ពាក់ព័ន្ធករណីទទួលផលចោរកម្ម(លួចរថយន្ដ) តាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ូសំ រីពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញដែលបានបាត់ពីខេត្តព្រះសីហនុ ហើយតាមរកឃើញតាមរយ:ប្រព័ន្ធ GPS នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។ ក្រោយឃាត់ខ្លួន ឈ្មោះ ជីម សំនិត បានសារភាពថារូបគេបានទិញរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពីឈ្មោះ ហេង ជាអ្នកបកប្រែភាសារចិន រស់នៅខេត្តកំពត ក្នុងតម្លៃ៤០០០ដុល្លារ​ ដោយឲ្យ១០០០ដុល្លារសិន នៅសល់ចាំ្យក្រោយប្រគល់ឯកសារគ្រប់។ បច្ចុប្បនជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវរកជនសង្ស័យ ជាចោលួចរថយន្តយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង