ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បំបែកសំណុំរឿង​ ចាប់ជម្រិតលើកទី២ ចាប់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ នៅ​ប៉ោយ​ប៉ែ​ត​

171


បន្ទាយ​មាន​ជ័យ​៖​ ជនសង្ស័យ​៣​នាក់​ ត្រូវ​បាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​លើ​សណ្ឋាគារ​ស៊ី​ធី​ប៉ោយ​ប៉ែ​ត​ ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​បង្ខាំង​ទុក​ រួច​ជម្រិត​ទារប្រាក់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​នៅ​ភ្នំពេញ​។​

​ប្រ​តិ​ប​តិ្ត​ការ​នេះ​ដឹកនាំ​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ​ សម្របសម្រួល​និ​តិ​វិធី​ច្បាប់​ដោយ​ លោក​ មាស​ ច​ន្ទ័​ពិសិដ្ឋ​ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សាច់ញាតិ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ថៅ​ ណា​ក់​ ប្រុស​៣៧​ឆ្នាំ​ រស់នៅ​ សង្កាត់​ បឹង​ទំពុន​ ខណ្ឌមានជ័យ​ ភ្នំពេញ​ បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ថា​សាច់ញាតិ​របស់​ខ្លួន​ត្រូវ​បាន​គេ​ចាប់ជម្រិត​។​

​ពាក់​ព​ន្ធ័​ករណី​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធ​ ឡោះ​ ស្នងការ​រង​ផែន​ព្រហ្ម​ទ័​ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​យើង​ បាន​ទទួល​ព័ត៌មាន​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ថា​ មាន​ករណី​ចាប់ជំរិត​ទារប្រាក់​ ពី​ភ្នំពេញ​ មក​ដល់​បន្ទាយ​មាន​ជ័យ​ ហើយ​នៅ​វេលា​ ម៉ោង​២៣​នឹង​៣០​នាទី​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ ស្នងការ​ ចុះ​បង្ក្រាប​ករណី​ខាងលើ​ ចាប់​បាន​ជនល្មើស​ បាន​សម្រេច​នៅ​ជាយ​ដែន​ប៉ោយ​ប៉ែ​ត​។​

​លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធ​ ឡោះ​ បាន​បន្ត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​ទី​១-​ឈ្មោះ​ ព្រាប​ វ​ណ្ណា​ ប្រុស​ ២៣​ឆ្នាំ​ ជា​អ្នកបើកបរ​,​ទី​២-​ឈ្មោះ​ ព្រាប​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​អ្នក​ចាប់​ ទី​៣-​ឈ្មោះ​ វ៉ា​ន់​ ស្រេ​ត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​សមគំនិត​។​

​ដកហូត​បាន​វត្ថ​តាង​រថយន្ត​ លុ​ច​ស៊ី​ស​៣០០​ មួយ​គ្រឿង​ ពណ៌​កាំ​ម៉ៃ​ ស្លាក​លេខ​ ភ្នំពេញ​ 2AL-8004​ ជា​មធ្យោបាយ​ នៅ​ សណ្ឋាគារ​ ស៊ី​ធី​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ យក​មក​សាកសួរ​ នៅ​ស្នងការដ្ឋាន​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ឃាត​និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​សួរនាំ​តាម​និ​តិ​វិធី​ច្បាប់​។​ករណី​នេះ​ នឹង​ប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ទទួល​ចាត់ការ​បន្ត​។​

​គួរ​បញ្ជាក់​ថា​ នេះ​គឺជា​ករណី​ចាប់ជម្រិត​លើក​ទី​២​ ដែល​ត្រូវ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បំបែក​បាន​ជោគជ័យ​លើ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ករណី​ទី​១​ កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចាប់ជម្រិត​ជនជាតិ​ចិន​១២​នាក់​ រំដោះ​បាន​ជន​រង​គ្រោះ​៣​នាក់​ នៅ​លើ​ផ្ទះសំណាក់​សុផល​ថា​វី​ និង​ផ្ទះសំណាក់​លី​ហ៊ូ​វ​ ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រួចរាល់​កាលពី​ម្សិលមិញ​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង