កូនប្រុស ទាញកាំបិតផ្គាក់ គំរាមសម្លាប់ និងដេញវាយឪពុកម្ដាយបង្កេីត ព្រោះមិនទុកសាច់គោអោយហូប
កំពង់ស្ពឺ ÷
កំលាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនយុវជនឈាមកប់ម្នាក់ ដោយសារតែទាញកាំបិតផ្គាក់ គំរាមសម្លាប់ និងដេញវាយឪពុកម្ដាយបង្កេីត រត់ចេញពីផ្ទះ ដោយសារតែមិនទុកសាច់គោអោយហូប។
ប្ដីប្រពន្ធពីនាក់ បានមកប្ដឹងសមត្ថកិច្ចមូលដ្ឋានអធិការដ្ឋា ននគរបាលស្រុកគងពិសី ឲ្យជួយឃាត់ខ្លួនកូនប្រុសដែល បានយកដំបងនិងកាំបិតផ្គាក់ទាញដេញវាយ និងគំរាមសម្លាប់ពួកគាត់ ដោយសារតែមិនទុកសាច់គោ អោយលោកកូនហូប កាលពីថ្ងៃអង្គារ៍ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០.៣០នាទីព្រឹក។
កូនប្រុសមាសម្ដាយមានឈ្មោះ ស សំអូន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរចាប់ខ្យល់ដាក់ដប រស់នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី ដោយសារតែខឹងឪពុកម្ដាយ បានសាច់គោហូបមិនទុក ឲ្យខ្លួនហូបដែរ ទេីបធ្វេីអោយបុរសជាកូនមានកំហឹង ខឹងឪពុកម្ដាយ ស្ទុះយកដុំថ្ម ដំបងឈេី ដេញគប់វាយម្តាយឪពុកមិនឲ្យចូលផ្ទះ ព្រមទាំងយកកាំបិតផ្គាក់ គំរាមសម្លាប់ឪពុកម្ដាយចោលទៀតផង។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី ក្រោយទទួលបណ្ដឹងប្ដីប្រពន្ធខាងលេី កំលាំងនគរបាល បានចុះទៅដល់ធ្វេីការឃាត់ខ្លួន បុរសជាកូននាំមកអធិការដ្ឋាននគរបាលស្រុកគងពិសី ធ្វើការសាកសួរ ជនសង្ស័យបានឆ្លេីយសារភាពរៀបរាប់ និងទទួលស្គាល់ការពិត ថាខ្លួនបានប្រព្រឹត្ដទង្វេី ដូចពាក្យបណ្ដឹងឪពុកម្ដាយអញ្ចឹងមែន ដោយសារមានបទល្មេីស និងសំណូមពរខាងឪពុកម្ដាយ ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកគងពិសី បានបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញខេត្ដ ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីបន្ដ។
“ ធ្វើបុណ្យទាន់ខែភ្លឺ ព្រះរស់គឺម៉ែឪ “៕