ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គមថា ភ្លើងឆេះផ្ទះបណ្ឌិតមាសនី មកពីគេលួចដុត ប៉ុន្តែស្នងការខេត្តបាត់ដំបង បានច្រានចោល

71

បាត់ដំបង៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ បានសេចក្តីបំភ្លឺពាក់ព័ន្ធភ័យឆេះផ្ទះ ក៏មានលំនៅដ្ឋានមួយជារបស់លោក បណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយ និងសង្គមត្រូវបានរងកាខូចខាតដោយគ្រោះអគ្គិភ័យនេះផង ស្របពេលដែលបណ្ដាញសង្គម comment រិះគន់ការឆេះផ្ទះរបស់បណ្ឌិតវិភាគ សង្គមរូបនេះមកពីមានអ្នកលួចដុតក្នុងបំណងអាក្រក់។

នៅព្រឹកថ្ងៃទី 19 ខែមិថុនាឆ្នាំ 2019 តាមរយៈហ្វេសប៊ុកផ្លូវការ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបសាធារណៈជនពិសេស អ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម បានជ្រាបថា កាលពីរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១៦និង១០នាទី មានគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅចំណុចក្រុម ទី ១៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែល ករណីនេះបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាព លរដ្ឋចំនួន០៤គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបានបណ្តាលឲុ្យមនុស្សណាម្នាក់ រងរបួសដោយឧប្បត្តិហេតុនេះទេ។ នៅក្នុងគ្រោះអគ្គិភ័យនេះ ក៏មានលំនៅដ្ឋានមួយជារបស់លោក បណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយ និងសង្គមត្រូវបានរងកាខូចខាត ដោយគ្រោះអគ្គិភ័យនេះផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង សូមចូលរួមសោកស្តាយ ចំពោះការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិដ៏ មហន្តរាយមួយនេះ។
ក្នុងករណីអគ្គិភ័យមួយនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការស្រាវ ជ្រាវរកមូលហេតុពិត ប្រាដកដែលបណ្តាល ឲ្យកើតអគ្គិភ័យនេះ ដោយយកចិត្តទុកដាក់បំផុត ។
ជាមួយនេះដែរ មានការកត់សម្គាល់ឃេីញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានលើកឡើងដោយមិនមានមូលដ្ឋានច្បាស់ លាស់ពិតប្រាកដ ប្រើប្រាស់អារម្មណ៍ផ្ទាល់របស់ខ្លួន វាយតម្លៃសន្និដ្ឋាន ចំពោះគ្រោះអគ្គិភ័យនេះថា កើតឡើងដោយមាន(គេលួចដុត) ទៅវិញជាហេតុបង្កឲ្យមានការយល់ច្រឡំ ក្នុងមជ្ឈដ្ឋានទូទៅ។
​ ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបដិសេធចោលទាំងស្រុង ចំពោះព័ត៌មាន ដែលបានលើកឡើង ក្នុងបណ្តាញសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពិតប្រាដកដូចខាងលើ និងសូមសាធារណជន ពិសេសអ្នកនិ​យមប្រើប្រាស់ បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ សូមអរគុណ។

នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2019 វេលាម៉ោង 16:10 នាទីរសៀល ស្ថិតនៅចំណុចក្រុមទី18 ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង 01 លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន 04ខ្នង នឹងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំប៉ុន្តែមិនប៉ះពាល់ដល់មនុស្សនោះទេ។

ផ្ទះទាំង 4 ខ្នង ក្នុងនោះមាន៖ ១-ម្ចាស់ឈ្មោះ អៀម សារ៉ូន ភេទប្រុស អាយុ 72 ឆ្នាំ ផ្ទះទំហំ 5មx10ម(ផ្ទះទៀមឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី (ផ្ទះដើមហេតុ)។ ២-ម្ចាស់ឈ្មោះ សាំង សុគុណ ភេទស្រី អាយុ 71ឆ្នាំ ផ្ទះទំហំ 6មx8ម(ឆេះទាំងស្រុង) ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី។ ៣- ម្ចាស់ឈ្មោះ សុខ សេដ្ឋា ភេទស្រី អាយុ 50ឆ្នាំ ផ្ទះទំហំ 5មx8ម (ផ្ទះទៀមឆេះរោលមួយចំហៀង អស់ប្រហែល 10%) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី។ ៤- ម្ចាស់ឈ្មោះ វ៉ាន់ នីន ភេទប្រុស អាយុ 64ឆ្នាំ ផ្ទះទំហំ 7មx14ម(ឆេះរោលមួយចំហៀង អស់ប្រហែល 10%) ធ្វើអំពីថ្ម។
ឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ចំនួន 02ខ្នង។
ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុ នៃគ្រោះអគ្គិភ័យនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ភ្លាមៗនោះបានកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកសង្កែ បានចេញរថយន្តចំនួន 04 គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន 09ឡាន ស្មើនឹង 54 ម៉ែត្រគូប បង្ក្រាបបានទាន់ពេលមិនឲ្យរាលដាលបន្ត។
កិច្ចប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង 18:43នាទីល្ងាច៕

អត្ថបទដែលជាប់ទាក់ទង