ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឲ្យដំណើរការផ្លូវអាទិភាពមួយចំនួនសម្រាប់រថយន្ត ក្រុងសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលរដឹកញ្ជូនអ្នកដំណើរ រហ័សទាន់ចិត្ត

106

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមដាក់ឲ្យដំណើរការផ្លូវអាទិភាពមួយចំនួនសម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរ ប្រកបដោយភាពរហ័សទាន់ចិត្តដោយ រដ្ឋបាលរាជធានីភ្នំពេញនិងចាត់ក្រុមអ្នក ជំនាញចុះសិក្សាជាមួយភាគីជប៉ុនដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវ អាទិភាសម្រាប់រថយន្តក្រុងសាធារណៈបានបើកបរដោយគ្មានការរំខាននិងគ្មានឧបសគ្គ ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុងនិងទទួលរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុនកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនានេះ នៅស្ថានីយ៍ចំណតរថយន្តក្រុងដែលមានទីតាំងក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញបានអៈអាងថា ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះឲ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នកជិះអោយបានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធិភាព។

គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ ដោយសារតែ បណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ហើយមានការរំលោភលើចំណីផ្លូវសាធារណៈដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។

លោកអភិបាលបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការនេះឲ្យបានឆាប់ជាទីបំផុតដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតឡើងជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកដោយភាពងាយ ស្រួលនិងធានាសុវត្ថិភាព។

រដ្ឋាបាលរាជធានីភ្នំពេញនិងខិតខំឲ្យរថយន្តដឹកជញ្ជូនសាធារណៈនេះធ្វើដំណើរទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិស ដើម្បីធ្វើយ៉ាងណាអោយអ្នកបើកបរគោរពពេលវេលាទៀត ទាត់ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរពីការធ្វើដំណើរដោយឯកជនមកធ្វើ ដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះបើយើងធ្វើបានហើយគួបផ្សំនឹងផែនការរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់គ្រប់ខណ្ឌទំាង១៤ យើងនឹងសម្រេចការកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ដែលជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋ ទីក្រុងក៏មានសណ្តាប់ធ្នាប់ សាធារណៈផងដែរ។

លោកហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា មធ្យោបាយ ដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើនសម្រាប់ទីក្រុងនិងមានសុវត្ថិភាពសំរាប់ អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋនឹងជួយជំរុញឲ្យរាជធានីភ្នំពេញដោះស្រាយបានបញ្ហា កកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសា ធារណៈបានចំនួន១៣ខ្សែនៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញហើយជាមធ្យមក្នុងមួយថ្ងៃៗមាន ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវាមួយនេះចន្លោះពី២ម៉ឺន៦ពាន់នាក់ទៅ៣ម៉ឺននាក់៕

 

អត្ថបទដែលជាប់ទាក់ទង