ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បណ្តេញនគរបាល២០រូប ចេញពីក្របខ័ណ្ឌ

79


ភ្នំពេញ​៖មន្ត្រី​នគរបាល​ជាតិ​ចំនួន​២០​រូប​ នៃស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវ​បាន​ដកហូត​ឋានន្តរ​ស​ក្កិ​ និង​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ ដោយសារ​មូលហេតុ​បោះបង់​ចោលការ​ងារ​។​ ការ​បណ្តេញ​នេះ​ បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ មិថុនា​ ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ យោង​តាម​សេចក្តី​ប្រកាស​ មន្ត្រី​នគរបាល​ទាំង​២០​រូប​ ដែលបានបណ្តេញនោះ រួម​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៤​នាក់​,​ ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​១១​នាក់​ និង​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​៤​នាក់​ និង​ព្រឹន្ទបាលទោ​ម្នាក់​៕

អត្ថបទដែលជាប់ទាក់ទង