ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ ឧ ត្ត ម សេនីយ៍ នេ ត សាវឿន ដឹកនាំ កិច្ចប្រជុំ ផែនការ បង្ក្រាប គ្រឿងញៀន នៅតាម ក្លឹប កំសាន្ត និង ខារ៉ាអូខេ ក្នុងនោះ៥ ខែ ឆ្នាំ ២០១៩ បង្ក្រាបបាន ជាង ៣ ពាន់ ករណី ដកហូត ថ្នាំ ជាង ៣០០ គីឡូ

76

ភ្នំពេញ ៖ លោកនាយ ឧ ត្ត ម សេនីយ៍ សន្ដិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ និង ជា ប្រធាន លេខាធិការដ្ឋាន នៃ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន លើក ទី ៤ តំណាង សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នៅ ព្រឹក ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩ នេះ បាន ដឹកនាំ កិច្ចប្រជុំ ដក ពិសោធន៍ និង ពង្រឹង កិច្ចប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន នៅតាម ក្លឹប កំសាន្ត និង កន្លែង សប្បាយដ្ឋាន ដែលមាន ការជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ។
កិច្ចប្រជុំ ដែល ធ្វើឡើង នៅ ទីស្ដីការ ក្រសួងមហាផ្ទៃ ក៏មាន ការចូលរួម ពី អភិបាល រាជធានី – ខេត្ត ស្នងការ រាជធានី – ខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី – ខេត្ត និង មន្ត្រី ពាក់ព័ន្ធ ជាច្រើនរូប ទៀត ។

គួរ ជម្រាប ថា គេ សង្កេតឃើញថា មួយរយៈ ពេល ចុង ក្រោយនេះ កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ក រ ណី ចែកចាយ និង ប្រើប្រាស់ គ្រឿងញៀន នៅ បណ្ដា ក្លឹប កម្សាន្ដ និង ខារ៉ាអូខេ ធំ ជា បន្ដបន្ទាប់ ទាំង នៅ រាជធានី ភ្នំពេញ និង តាម ខេត្ត មួយចំនួន ហើយ ក្នុង ប្រតិបត្តិការ នេះ សមត្ថកិច្ច ក៏បាន ដកហូត គ្រឿងញៀន ជាច្រើន ព្រមទាំង ឃាត់ខ្លួន អ្នកពាក់ព័ន្ធ ជា បន្ដបន្ទាប់ ផងដែរ ។

នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន បានបញ្ជាក់ ក្នុង របាយការណ៍ ថា រយៈពេល ០៥ ខែ ដើមឆ្នាំ ២០១៩ នេះ កងកម្លាំង អនុវត្ត ច្បាប់ បានធ្វើការ បង្ក្រាប បទល្មើស គ្រឿងញៀន សរុប ចំនួន ៣៣៣៥ ករណី ឃាត់ខ្លួន ៧០៩៧ នាក់ ចាប់យក សារធាតុ ញៀន គ្រប់ ប្រភេទ សរុប ៣១០.៩៨ គីឡូក្រាម កញ្ញា ស្រស់ ៤៧.១០៣ ដើម រួម នឹង មធ្យោបាយ សម្ភារ វត្ថុតាង មួយចំនួនទៀត ។
ដោយឡែក លទ្ធផល បង្ក្រាប តាម គោលដៅ ក្លឹប កំសាន្ត និង ទីតាំង សប្បាយដ្ឋាន ផ្អែក តាម របាយការណ៍ ដែល ទទួលបាន ពី លេខាធិការដ្ឋាន នៃ គណៈបញ្ជាការ អនុវត្ត ផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន លើក ទី ៤ រាជធានី ខេត្ត បាន ឲ្យ ដឹងថា ក្នុងចំណោម គោលដៅ អាជីវកម្ម ក្លឹប កំសាន្ត ទីតាំង សប្បាយដ្ឋាន ចំនួន ៧,១១៣ ទីតាំង ត្រូវបាន សមត្ថកិច្ច ចុះ ផ្សព្វផ្សាយ អប់រំ ធ្វើ កិច្ចសន្យា ដើម្បី ស្នើសុំ កិច្ចសហការ ក្នុងការ បង្ការ ទប់ស្កាត់ ការជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន បាន ចំនួន ៣៧៤១ កន្លែង ស្មើនឹង ៥២ភាគរយ៕


អត្ថបទដែលជាប់ទាក់ទង