ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់រលំតង់ដ៏ធំនៅឥណ្ឌា ស្លាប់ និងរបួសជិត ៧០នាក់

115

មនុស្សយ៉ាងតិចណាស់ ១៤នាក់ស្លាប់ និងជាង ៥០នាក់ទៀតរងរបួសនៅពេល តង់ដែលមានជំរឹងដែកធំៗ បាក់រលំសង្កត់មនុស្សជាច្រើន។ តង់ដ៏ធំនោះបាក់រលំដោយសារតែមានភ្លៀង និងខ្យល់ខ្លាំង ស្ថិតនៅក្នុងរដ្ឋ Rajasthan កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ជនរងគ្រោះជាច្រើនស្លាប់ដោយសារតែការឆក់ខ្សែភ្លើង នៅពេលដែលដែកបាក់រលំមក ខណៈអ្នកផ្សេងទៀត ស្លាប់ដោយសារតែដែករលំសង្កត់។

កាសែតឥណ្ឌាឈ្មោះ Hindustan Times បានរាយការណ៍ថា មុនកើតហេតុ មានមនុស្ស ៣០០នាក់កំពុងប្រមូលផ្តុំគ្នានៅ ក្រោមតង់ដើម្បីប្រារព្ធធ្វើពិធីសាសនា។

រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា លោក Bhanwar Lal Meghwal បានចោទជាសំនួរថា ហេតុអ្វីបានជាអ្នករៀបចំពិធីនោះមិនធ្វើ ការបិទអគ្គិសនីនៅពេលមានអាកាសធាតុអាក្រក់បែបនោះ។

អាជ្ញធរឥណ្ឌាកំពុងធ្វើការស៊ើបអង្កេតលើហេតុការណ៍នោះ៕

អត្ថបទដែលជាប់ទាក់ទង