ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍ខ្មែរឥស្លាម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី មិនប្តូរយកសង្គ្រាមជំនួសសុខសន្តិភាព ឡើយ

102

បន្ទាយមានជ័យ ៖ លោក សែម សុខា តំណាង លោកអូស្មាន ហាស្សាន់ បានបន្ដដឹកនាំ គណៈចលនាសាសនិកឥស្លាម ចុះយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រកាសថា ពួកគាត់នឹងមិនផ្លាស់ប្តូរយកសង្រ្គាម ជំនួសឱ្យសុខសន្តិភាពរបស់កម្ពុជា ដែលមានសព្វថ្ងៃនេះឡើយ ។ ពួកគាត់ប្តេជ្ញាចិត្ដបន្តថា ការគាំទ្រគណ បក្សប្រជាជនកម្ពុជា ដើម្បីរក្សាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាព ដោយសុខដុមរមនា តាមរយការផ្ដល់សន្លឹកឆ្នោត ជូនគណ បក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តការអភិវឌ្ឍ របស់ប្រទេសបន្តទៀត ។

ការអះអាង និងប្រកាសជំហររបស់ ថ្នាក់ដឹកនាំ សកម្មជន និង ប្រជាពលរដ្ឋនៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ បានធ្វើឡើង ក្នុងឱកាសដែល លោក សែម សុខា សមាជិកអចិន្ត្រៃយ៍ គណៈចលនាសាសនិកឥស្លាម របស់គណ បក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម ដែលបានអញ្ជើញសំណេះសំណាល និង ឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃសៅរ៏២កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៨។

លោក សែម សុខា បានបញ្ជាក់ថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ។ នៅក្នុងឱកាសនោះដែរ លោកក៏
បានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយអាទិភាព សម្រាប់រយៈពេល៥ឆ្នាំបន្ត ដែលបានថ្លែងការណ៍ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង