ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថ ក្រុងច្បារមន បង្ក្រាបករណីលាក់ទុក និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនស្ត្រីជាជនសង្ស័យ រួមទាំងវត្ថុតាង

309

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមនដឹកនាំលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុងច្បារមនថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការអនុញ្ញត ពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះឆែកឆេរផ្ទះចំនួន២កន្លែង ៖ ទី១ -ម្ចាស់ផ្ទះឈ្មោះ សុខ លីដា ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះដកហូតសម្ភារមាន៖ ថ្នាំម៉ាទឹកកកចំនួន៩ តូច,ម៉ូតូ១ គ្រឿង,ម៉ាកYAMAHA ពណ៏ក្រហម គ្មានផ្លាកលេខ,ទូរស័ព្ទដៃ១ គ្រឿង ម៉ាកសាមសុង,លុយខ្មែរចំនួន ៥មុឺនរៀល,លុយដុល្លាចំនួន ៥ដុល្លារ,ថង់ច្រកថ្នាំចំនួន ១៩ ថង់ ។
ដោយសារតែមានតម្រុយកម្លាំងបានបន្តទៅឆែកឆេរផ្ទះទី២ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈនោះម្ចាស់ផ្ទះបានរត់បាត់ កម្លាំងបន្តឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖ ច្សៅក្រាមពណ៌ស (ថ្នាំម៉ាទឹកកក) ចំនួន១៦ កញ្ចប់ ក្នុងនោះធំ២ កញ្ចប់ ,ជញ្ជើងថ្លឹងថ្នាំ ១គ្រឿង
បច្ចុប្បន្នបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង