ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់៤នាក់ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

110

ក្រចេះ៖ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោក ឧត្តមសេនីយ៍ទោលន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង 17:10នាទី លោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារង បានដឹកនាំសម្របសម្រួលនីតិវិធី ដល់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាប តាមវិធានញុះញង់ឲ្យលក់ដោយខុសច្បាប់នូវគ្រឿងញៀន ៖ករណី : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កើតហេតុ : នៅចំណុចផ្ទះជួលក្រោយវត្តប៉ាឆា ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី២នាក់) រួមមានឈ្មោះ ៖ 1. ឈ្មោះ ទិន មិនា (ពេជ្រ) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅជួលផ្ទះនៅចំណុចកើតហេតុខាងលើ 2. ឈ្មោះ តេង ស្រីណា ហៅខ្នា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ (ប្រពន្ធរបស់ឈ្មោះ ទិន មិនា) មានទីលំនៅជួលផ្ទះនៅចំណុចកើតហេតុខាងលើ 3. ឈ្មោះ តេង ញ៉ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ 4. ឈ្មោះ ថេង គឹមឈុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។


សម្ភារៈវត្ថុតាងចាប់យករួមមាន ៖ 1. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់=110,60ក្រាម (ជាង1ខាំ) 2. ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ចំនួន១ ,3. ថង់សំរាប់ច្រករំលែកគ្រឿងញៀនមួយចំនួនធំ 4. សំភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន 5. ទូរសព្ទ័ចំនួន ៧គ្រឿង 6. ប្រាក់រៀលចំនួន ៥០ម៉ឺនរៀល 7. ម៉ូតូចំនួន ២គ្រឿង (ម៉ាកស៊ីរូស១គ្រឿង និងម៉ាកWave Rsx ចំនួន១គ្រឿង) និង 8. រថយន្តម៉ាក Camery បាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2J 3352 ចំនួន ១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងទាំងអស់ កំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅការិ.ប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងផ្តុំសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង