ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌច្បារអំពៅ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទ្រង់ទ្រាយធំជាលើកទី២

161

ភ្នំពេញ៖ ពេញមួយថ្ងៃទី១៤ កក្ដដានេះគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំ ដើម្បីរកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកចេង មុនីរ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ និងលោកស្រីឡោក ខេង បេក្ខជនតំណាងរាស្ត្រមានសមាជិកចូលរួមជាង២០០០នាក់និងមានរថយន្ត ម៉ូតូរាប់សិបគ្រឿង។

លោកអនុប្រធានបក្សបានបញ្ជាក់ថា ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ បានជួបជុំសមាជិក សមាជិកាបក្សជាង២០០០នាក់ដើម្បីដង្ហែក្បួនឃោសនាធំក្នុងមូលដ្ឋានចាប់ពីម៉ោង៧ព្រឹករហូតដល់ថ្ងៃត្រង់ឈប់សម្រាកញាំបាយនិងបន្តដង្ហែក្បួនបន្តចាប់ពីម៉ោង២រសៀលដល់យប់តែម្តងទើបឈប់។

លោកចេង មុនីរ៉ា បានសម្តែងនូវការអរគុណដល់សមាជិកសមាជិកាបក្សក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែ និងអបអរសាទរក្នុងការដង្ហែក្បួនឃោសនាទទួលបានការគាំទ្រ គណបក្សប្រជាជនកម្ពុជាទាំងអស់សូមនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់គ្នាបោះជូនគណបក្សដែលមានលេខរៀងទី២០ដើម្បីរល្សាកាពារសុខសន្តិភាពនិងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង