ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាខេត្តរតនគិរីស្តីទី បន្ទាប់ពីដកតំណែងលោក ជា ពេជ្រ ដោយសារមានស្រី

68

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ចោទ​ប្រកាន់​ លោក​ ជា​ ពេជ្រ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្តរតនគីរី​ ពីបទ​ ផិត​ ។ បន្ទាប់​មក​ លោករដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌​ ចេញលិខិតផ្អាកការងារលោក​ ជា​ ពេជ្រ​ ជាបណ្ដោះអាសន្ន​ ។

លោក​ ជា​ ពេជ្រ​ បានក្បត់ចិត្តភរិយាមានស្រីក្រោយបានកូន​ ១​ ដែលជាភស្តុតាងអាចឲ្យ​តំណាងអយ្យការចោទប្រកាន់តាមផ្លូវច្បាប់បាន​ ។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី និងដាក់លោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសលាដំបូងរាជធានីភ្នំពេញ ឲ្យបំពេញមុខងារជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងជាព្រះរាជអាជ្ញាជាផ្លូវការ។

បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការសម្រេចផ្អាកការងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរីនេះ ដោយយោងតាមលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចោទប្រកាន់ លោក ជា ពេជ្រ ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង