ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យនិយាយាថា ខ្លួនបានទិញគ្រឿងញៀនពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ យកមកលក់បន្ត

46

ខេតកណ្តាល ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កើតហេតុ ៖ នៅថ្ងៃ ព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៣០នាទី នៅចំណុច ភូមិ ព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ៖ចំនួន០៣នាក់ (ឃាត់ខ្លួន)
១ / ឈ្មោះ ប៉េង ណារិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករបេះផ្លែស្វាយ ទីលំនៅបច្ចុប្បន្នភូមិ ព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
២ / ឈ្មោះ ទិត្យ អ៊ួយ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាសង្សាប៉េង ណារិន)
៣ / ឈ្មោះ ថេង ប្រសិទ្ធហៅប្រុស ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៨កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០៥កញ្ចប់
និងឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន
២ / ម៉ូតូ ចំនួន ០២គ្រឿង ម៉ាក ហុងដា Zoomer X សេរីឆ្នាំ ២០១៨ ពណ៍ ក្រហម លាយ ស ពាក់ផ្លាកលេខ កណ្តាល 1Y . 3613 និងម៉ាក ហុងដា សង់ការ៉េ ពណ៍ ខៀវ ពាក់ផ្លាកលេខ គ 1736 កណ1
៣ / ទូរស័ព្ទ ចំនួន ០២គ្រឿង ម៉ាក ណូគា ចុចពិល ។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ថេង ប្រសិទ្ធ(ប្រុស) បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ហេង ប្រសិទ្ធ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ពីឈ្មោះ ប៉េង ណារិន ចំនួន ០១កញ្ចប់ធំ តម្លៃ ១០០០០០រៀលដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង០១កញ្ចប់តូច តម្លៃ ២០០០០រៀល។
បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តធ្វើការឃាត់ខ្លួនឈ្មោះ ប៉េង ណារិននិងឈ្មោះទិត្យ អ៊ួយ ត្រួតពិនិត្យឆែកឆេរប្រទះឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ (ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០៣កញ្ចប់) និងសម្ភារវេចខ្ចប់ប្រើប្រាស់មួយចំនួន ។

នៅចំពោះ មុខសមត្ថកិច្ចនគរបាលឈ្មោះ ប៉េង ណារិន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ធំ តម្លៃ ៥០០០០០រៀល ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្ត ។ចំណែកឈ្មោះទិត្យ អ៊ួយបានរួមដំណើរជាមួយឈ្មោះប៉េង ណារិនដើម្បីជួញដូរគ្រឿងញៀនជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង