ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញសពយោធិនម្នាក់ ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ស្ពាន ស្រាប់តែទឹកហូរបុកខ្លាំង បណ្តាលឲ្យបាក់ដីស្ពាន គួចយកទៅបាត់

100

ករណីយោធិនពីរនាក់ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ស្ពាន ស្រាប់តែទឹកហូរបុកខ្លាំង បណ្តាលឲ្យបាក់ដីស្ពាន គួចយកទៅបាត់ នៅថ្ងៃទី 26 ខែកក្កដាឆ្នាំ 2019 នេះ ត្រូវបានសពប្រទះឃើញនៅម៉ោង៧:៤១នាទី ។ សព មានឈ្មោះ​សុខ សុវណ្ឌី​ ជាអ្នកជិះពីក្រោយ គឺជាអ្នកឈឺ។

បើតាមរបាយការណ៍របស់ យោធភូមិភាគទី១ វរសេនាតូចកាំភ្លើងធំ
ទាក់ទងនឹងយោធិនជួបហេតុការបាក់ស្ពានអូរម៉ា ទិសព្រំដែន កម្ពុជា-ឡាវ គឺ ពលបាលទៅ គីនី ដាលិ មុខងារជានាយក្រុមស៊ើបការណ៍ អ.ធំ៣ កើតឆ្នាំ ១៩៩៩ រស់នៅផ្សារតាឌី-ភ្នំកុង ស្រុករអង្គជ័យ ខេត្តកំពត។ ពលបាលទោ  សុខ សុវណ្ណទី មុខងារជាយុទ្ធជន ក្រុម១ អ.ត៣ អ.ធំ៣ រស់នៅកោះតាកូវ-ឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។
 

មានយោធិនពីរនាក់ បម្រើការងារនៅអង្គភាពវរៈកាំភ្លើងធំ ទីបញ្ជាការស្រាលយុទ្ធភូមិភាគទី១ ខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់នៅ​ ពេល កំពុងជិះម៉ូតូឌុបគ្នាឆ្លងកាត់ស្ពានមួយកន្លែង ត្រូវទឹកហូរបុកខ្លាំងបាក់ដីស្ពានគួចយកអ្នក​ទាំងពីរ រួមនឹងម៉ូតូបាត់ស្រមោលឈឹង ។

ឃ្លីបវីដេអូមួយត្រូវបានគេផ្សព្វផ្សាយដោយអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរលាយគ្រោះធម្មជាតិ កេីតឡេីង​នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលីវេលាម៉ោង៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩​៕

អត្ថបទដែលជាប់ទាក់ទង