ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណៈការ ខេត្តព្រះវិហារអំពាវនាវអោយប្រជាពលរដ្ឋកុំចាក់ដីលុបប្រឡាយទឹក​ លុប​មុខទឹក​ និង​ចាក់​ដី​ខ្ពស់​ជាង​ថ្នល់​ រំលោភបំពាន​ដី​ចំណី​ថ្នល់

163

ព្រះវិហារ៖មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីបានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់  កុំចាក់ដីលុបប្រឡាយទឹកលុបមុខទឹកនិងចាក់ដីខ្ពស់ជាងថ្នល់និងការរំលោភបំពានដីចំណីថ្នល់ជាដើម។

   ការអំពាវនាវបែបនេះគឺស្របពេលដែលក្រុមការងារថែរទាំផ្លូវជាតិលេខ​ ​៩៥បាននិងកំពុងស្ដារប្រឡាយរំដោះទឹកនៅក្នុងឃុំពុទ្រាស្រុកជ័យសែនខេត្តព្រះវិហារដើម្បីបើកមុខទឹកអោយហូររំដៅការលិចលង់ថ្នល់និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។

     លោកសំលាងទ្រីបានមានប្រសាសន៍លើកឡើងថានៅថ្ងៃទី២៥កក្កដា២០១៩នេះក្រុម​​ការងារថែរទាំផ្លូវជាតិលេខ​ ​៩៥បានស្ដារប្រឡាយរំដោះទឹកនៅគីឡូម៉ែត្រលេខ​ ​៣៨+៤០០ស្ថិតក្នុងឃុំពុទ្រាស្រុកជ័យសែនខេត្តព្រះវិហារបានប្រវែង៣២០ម៉ែត្រ។

    លោកបញ្ជាក់ថានេះជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រេីនដែលបណ្ដាលអោយផ្លូវថ្នល់ឆាប់ខូច។  អាស្រ័យហេតុនេះលោកសូមអោយពុកម៉ែបងប្អូនមេត្តាកុំចាក់ដីលុបប្រឡាយទឹកលុបមុខទឹកនិងចាក់ដីខ្ពស់ជាងថ្នល់រំលោភបំពានដីចំណីថ្នល់ជាដេីម៕

 

  

អត្ថបទដែលជាប់ទាក់ទង