ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញប្រគល់រថយន្តមួយគ្រឿងដែលជាអំណោយរបស់សម្ដេចប៊ុនរ៉ានីហ៊ុនសែនប្រគល់ជូនសមាគមសំនៀង ជនពិការ
ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញលោកឃួងស្រេងបាននាំយករថយន្តមួយគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់សមាគមសំនៀងជនពិការដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្អូនៗជនពិការក្នុងសមាគម។
ពិធីប្រគល់នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍០៩រោចខែអាសាឍឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩នេះនៅក្នុងសាលារាជធានីភ្នំពេញ។
រថយន្តដែលត្រូវបានប្រគល់ជូននេះជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរពាក់ចំណុះ៣៩កៅអីស្លាកលេខភ្នំពេញ3E 6565 ប្រគល់ជូនដល់សមាគមសំនៀងជនពិការដើម្បីផ្ដល់ភាពងាយស្រួលជូនប្អូនៗនិងក្មួយៗជនពិការក្នុងសមាគម។
លោកឃួងស្រេងក្នុងឱកាសនោះបានមានប្រសាសន៍និងស្នើរអោយប្រធានសមាគមសំនៀងជនពិការជួយថែរក្សារថយន្តនេះអោយបានល្អដើម្បីប្រើប្រាស់ក្នុងសកម្មភាពរបស់សមាគមន៍នេះបានយូរអង្វែងព្រោះថានេះជាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងនាមសមាគមសំនៀងជនពិការលោកឃួងស្រេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានផ្តល់អំណោយរថយន្តមួយគ្រឿងនេះដល់សមាគមសំនៀងជនពិការដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចចំពោះសុខទុក្ខកូនចៅជាជនពិការដែលជួបការលំបាកដោយជនពីការតែងបានចាត់ទុកសម្តេចទាំងទ្វេគឺជាឪពុកម្តាយទី២របស់ខ្លួនដែលតែងតាមជួយបីបាច់ថែរក្សាគ្រប់ពេលវេលា។
គូរបញ្ជាក់ថាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងតួនាទីប្រធានកាកបាទក្រហមកម្ពុជាកន្លងមកនេះបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ក្នុងសកម្មភាពមនុស្សធម៌ពោលគឺក្រៅពីប្រគល់ជូនប្រជាពលរដ្ឋនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគហើយនោះនូវបានផ្តល់ជូនជាមធ្យោបាយផ្សេងៗថែមទៀតជូនប្រជាពលរដ្ឋអង្គការនិងសមាគមន៍ថែមទៀត។ជាក់ស្តែងនៅពេលនេះជាតឹកតាំងបញ្ជាក់យ៉ាងច្បាស់ពីសកម្មភាពមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ជាងនេះទៀត
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនូវបានណែនាំអោយអាជ្ញាធរទាំងអស់មានទាំងរាជធានីខេត្តស្រុកឃុំសង្កាត់ទាំងអស់ត្រូវចុះផ្ទាល់ដល់មូលដ្ឋានប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខប្រជាពលរដ្ឋដោយមិនទុក្ខអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លានដែលយើងមិនបានដឹងនោះទេ៕