ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងប្ដីមានស្រី ស្រ្តីម្នាក់ដឹកដៃកូន បម្រុងទៅលោតទឹកស្ពានជ្រោយចង្វា

65

ភ្នំពេញ៖ ស្ត្រីម្នាក់បានដឹកដៃកូនប្រុសអាយុ៤ឆ្នាំមកឈរលើស្ពានជ្រោយចង្វរប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែនាងពុំដាច់ចិត្តបានអង្គុយយំនៅកណ្តាលស្ពានហើយថាខឹងប្ដី មានស្រី មិនអាចដោះស្រាយចេញ ទើបចង់នាំកូនមកលោតទឹកសម្លាប់ខ្លួន។

កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ខែកក្កដា នៅកណ្តាលស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។
នារីរូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង៣០ឆ្នាំ បានដឹកដៃកូនប្រុស អាយុ ប្រមាណ៤ឆ្នាំមកឈប់លើស្ពានប៉ងលោតទឹកសម្លាប់ខ្លួន ។តាមនគរបាលនៅគោលដៅនោះ បានអោយដឹងថានៅវេលាម៉ោងប្រមាណ២និង៣០នាទីគេឃើញនារីរូបនោះ បានជិះម៉ូតូកង់៣ឥណ្ឌា ធ្វើដំណើរ ឡើងស្ពានជ្រោយចង្វាក្នុងទិសដៅ ពីលិចទៅកើត ។នៅពេលឡើង បានបន្តិចគល់កំផែងគល់ស្ពានក៏បានឈប់ហើយចុះពីលើកង់៣ទាំងទឹកមុខស្រងូតស្រងាត់។ខណះនោះ នគរបាលក៏បាន ដេញហើយនាងក៏ដើរឡើងទៅលើស្ពានទៅ។ នៅពេលនាងដើរឡើង ទៅដល់កណ្តាលតួស្ពាន នាងក៏បានឈប់ និងអង្គុយយំ ហើយ នគរបាលក៏បានទៅឃាត់សួរនាំតែនាងពុំឆ្លើយ ហើយនាងបានដើរចុះពីលើស្ពានមកត្រើយខាលិចវិញ។ នារីរូបនោះមានវិប្បត្តិអ្វីមួយមកលោតទឹកសម្លាប់តែនាងពុំដាច់ចិត្តក៍មកឈប់អង្គុយយំនៅលើស្ពាន។ខណះនោះ អ្នកព័ត៌មានក៍បានដេញតាមសួរនាំ តែនាងពុំបាននិយាយាស្តី។បន្ទាប់ពីភ្ញាក់ផ្អើល គេឃើញ បុរសម្នាក់ដែលគេអះអាងថា ប្តី ក៍បានដើរមកលើកកូនប្រុស បីឱប ក៏បានធ្វើដំណើរ ឆ្ពោះទៅកាន់រថយន្តមួយគ្រឿងនាំគ្នាជិះចេញទៅបាត់ទៅ ។ ពេលនោះទើបប្ដីនាងនិយាយប្រាប់ការពិត ថាមកពីនាងខឹងគាត់មានស្រី ៕

អត្ថបទដែលជាប់ទាក់ទង