ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លើមធំមែន ក្រុមអនាធិបតេយ្យបោះបង្គោល ព័ទ្ឋរំលោភយកដី គម្រោងសាងសង់ព្រលានយន្តហោះ នៅស្រុកអូររាំង

74

ខេត្តមណ្ឌលគិរី៖ ពិតជាហ៊ាន​មែន បោះបង្គោល​ហ៊ុមព័ទ្ធ​បំណង​រំលោភ​យក​ដី​បម្រុង​ធ្វើ​អាកាសយានដ្ឋាន​របស់រ​ដ្ឋ​ និងដីចម្ការ​ស្រល់​ដែល​កំពុង​រង​នូវ​ការទន្ទ្រានមាន​ទីតាំង​ស្ថិតក្នុង ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី។
តែយ៉ាងណាត្រូវបានអភិបាលខេត្ត​ចុះទៅដកបង្គោលរបងថ្មទាំងនោះចេញ ថានឹងស្រាវជ្រាវបន្តទៅតាមនីតិវិធី។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកងកម្លាំងចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោល ដែលជនខិលខូចបោះព័ទ្ឋរំលោភយកដី គម្រោងសាងសង់ព្រលានយន្តហោះ ដែលមានទីតាំងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលប្រតិបត្តិការនេះបានធ្វើឡើងតាំងពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រហូតបង្គោលទាំងនោះត្រូវដកចេញអស់ ។
លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា សកម្មភាពដែលអាជ្ញាធរបានចុះធ្វើនេះ គឺដើម្បីការពារដីបម្រុងទុករបស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។ លោកអភិបាលខេត្ត បន្តថា ដោយមើលឃើញមានសកម្មភាពបោះបង្គោលកំណត់ព្រំដីយកជាកម្មសិទ្ឋផ្ទាល់ខ្លួន លើដីព្រលានទើបលោកសម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន នគរបាល និងអាវុធហត្ថ ចុះដកបង្គោលរបងថ្មទាំងនោះ យកទៅរក្សាទុកប៉ុណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី។ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា មិនត្រឹមតែដីទីតាំងព្រលានហោះនេះទេ ដែលអាជ្ញាធរចុះអនុវត្តន៍ការពារដីទុកជាសម្បត្តិសាធារណៈ សូម្បីដីចំការស្រល់ ដែលកំពុងរងការទន្ទ្រានពីជនមួយក្តាប់តូច ក៏លោកដាក់បញ្ជាឲ្យមន្ត្រីជំនាញ នឹងពាក់ព័ន្ឋទាំងអស់ចុះត្រួតពិនិត្យ និងរឹបអូសទុកជាសម្បិត្តរដ្ឋវិញ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា«គម្រោងសាងសង់ព្រលានយន្តហោះនេះ គឺអាកាសចរណ៍ស៊ីវិលសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំទីតាំងដីទុកសម្រាប់កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង៕

អត្ថបទដែលជាប់ទាក់ទង