ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ដ្រីដែលជាប់ពន្ធនាគារទាំងជំងឺដោយសាររឿងដីធ្លី ត្រូវបានតុលាការខេត្តប៉ៃលិន ដោះលែង

51

ភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០១៩នេះ លោកវិល្លាម បានឲ្យដឹងថា ម្ដាយលោក ឈឹម ឆវណ្ណ ដែលជាប់ពន្ធធនាគាដោយសាររឿងដីធ្លី ទាំងមានជំងឺ ត្រូវបានតុលាការខេត្តប៉ៃលិនដោះលែងមកវិញហេីយ ក្រោយការអំពាវនាវរបស់យេីងខ្ញុំដែលសុំ ឲ្យមន្ត្រីពាក់ព័ន្ធគោរពអនុសាសន៍សម្ដេចតេជោ ដែលលោកហាមមិនអោយមាន ការជាប់ឃុំណាមួយពាក់ព័ន្ធជំលោះដីធ្លីនោះទេ។

ក្រោយចេញពីពន្ធនាគារភ្លាម ក្រុមគ្រួសារពលរដ្ឋរងគ្រោះបានធ្វេីដំណេីរមក ថ្លែងអំណរអរគុណដល់ខ្ញុំនៅទីស្នាក់ការកណ្ដាលគណបក្សខ្មែរក្រោក។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា យេីងខ្ញុំមិនអាចទទួលការអរគុណបានឡេីយ ព្រោះកិច្ចការបម្រេីការពារផលប្រយោជន៍ពលរដ្ឋ ជាកាតព្វកិច្ច ភារកិច្ច របស់យេីងខ្ញុំក្នុងនាមជាអ្នកបម្រេីដ៏ល្អ ពុំមែនជាគុណស្រ័យត្រូវរំលេីកជាមួយពលរដ្ឋនោះទេ។

ការអំពាវនាវរបស់លោកបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩កាលពីពេលថ្មីៗកន្លងទៅនេះ។

សូមជម្រាបជូនថា ម្ដាយលោក ឈឹម ឆវណ្ណ គាត់ជាប់ពន្ធនាគារទាំងមានជំងឺ ឪពុកស្លាប់មួយចំហៀងខ្លួន ព្រោះមានជំលោះដីធ្លីជាមួយមន្ត្រីគយ មានអំណាចម្នាក់មកពីខេត្តបាត់ដំបង ឈ្មោះ យស សារ៉ាវុធ ដែលរំលោភដីគាត់នៅ នៅភូមិទំនប ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នគេកំពុងប្រុងចាប់គាត់បន្ថែមទៀត រួមទាំងគម្រាមកំហែងដល់ជីវិតគាត់ជារៀងរាល់ថ្ងៃ។

អាជ្ញាធរមូលដ្ឋាន និងជាអតីតមេឃុំ បានអះអាងថា ដីរបស់ យស សារ៉ាវុធ ពុំមានពាក់ព័ន្ធនឹងដីក្រុមគ្រួសារជនរងគ្រោះទេ តែមន្ត្រីអាងអំណាចរូបនេះនៅ តែបង្កេីតលេសរកតែវិធីចាប់ក្រុមគ្រួសារនេះដាក់គុក តាមរូបភាពដែលអាចធ្វេីបាន ទោះផ្ទុយពីច្បាប់យ៉ាងណាក្ដី។

លោកវិល្លាមថា សំណុំរឿងនេះនៅដៃសមាជិកឧត្តម្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលរៀបចំកសាងរបាយការណ៍ជូនសម្ដេចតេជោ ព្រោះយេីងខ្ញុំទេីបតែចុះសិក្សារួចកាលពីថ្មីៗនេះ។

ជនរងគ្រោះអះអាងថាបច្ចុប្បន្នម្ដាយគាត់ដែល ជាប់គុកព្រោះដីខ្លួនឯង កំពុងមានជំងឺជាទម្ងន់នៅពន្ធនាគារ ដែលមិនទទួល បានការថែទាំងដិតដល់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង