ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអបអរសាទរខួប ១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប០១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

130

នៅល្ងាចថ្ងៃអាទិត្យ ០៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្តឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង អញ្ជើញអបអរសាទរខួប ១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេចតេជោ បានថ្លែងថា យើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាបានឈ្នះក្តី “ប្រាសាទព្រះវិហារ” លើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ គឺតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ មកម៉្លេះ។

ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាកាន់រឹងមាំ និងតែរីកចម្រើនទៅមុខជានិច្ច!
សូមបងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជន លេខរៀងទី ២០ ដើម្បីយើងរួមគ្នាការពារថែរក្សាសម្បត្តិមរតកវប្បធម៌ ដែលជាអត្តសញ្ញាណជាតិយើងអោយបានគង់វង្សដើម្បីមនុស្សគ្រប់ៗជំនាន់។

មាន គណបក្សប្រជាជនកម្ពុជា ទើបប្រាសាទព្រះវិហារស្ថិតស្ថេរគង់វង្សនិងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋរាប់ពាន់ នាក់ថែមទៀត ហើយពិធីនេះ គឺមានផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងសំបូរបែបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង