ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសល់តែ២អាទិត្យប៉ុណ្ណោះ ការបោះឆ្នោតនឹងឈានមកដល់ សូមបងប្អូនគូសសន្លឹកឆ្នោតអោយចំ គណបក្សនយោបាយណាដែលមានលេខរៀងទី២០

112

ព្រះវិហារ ៖ នៅសល់តែ២អាទិត្យប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦នឹងឈានមកដល់ហើយ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋទាំអស់គូសសន្លឹកឆ្នោតអោយចំគណបក្សនយោបាយណាដែលមានលេខរៀងទី២០ ។
នេះជាការថ្លែងប្រាប់សមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋរបស់លោកសំ លាងទ្រីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្នុងឱកាសដែលលោក រួមជាមួយសមាជិកក្រុមការងារ ប្រធានគណះបក្សស្រុក ឃុំអញ្ជើញជួបសំណេះសំណេលជាមួយសមាជិកបក្សនិងប្រជាពលរដ្ឋក្នុងភូមិក្រពើប្រាំ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨នេះ។
លោកសំ លាងទ្រីបានមានប្រសាសន៍បន្តទៀតថា គិតត្រឹមថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨នេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ នៅសល់តែរយះពេល១៤ថ្ងៃប៉ុណ្ណោះ បាននយ័ថានៅសល់តែ២អាទិត្យទៀតទេ ដែលការការបរិច្ឆេទថ្ងៃបោះឆ្នោតគឺនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។
លោកបន្តថា ទន្ទឹមនិងការបោះឆ្នោតជិតចូលមកដល់នោះ សូមបងប្អូនដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណះទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយនៅពេលគូសសន្លឹកឆ្នោត បងប្អូនត្រូវគូសអោយចំគណបក្សនយោបាយណាដែលមានលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កានោះពិតជាមិនខុសទេ។
លោកសំ លាងទ្រីបានធ្វើការបញ្ជាក់ផងដែរថា ពេលដែលបងប្អូនគូសលើសន្លឹកឆ្នោតដែលមានលេខរៀងទី២០គ្រប់ៗគ្នាហើយនោះ គណបក្សប្រជាជនកម្ពុជានិងបន្តដឹកនាំប្រទេសបន្តទៅទៀត ហើយសម្តេចតេជោហ៊ុន សែនប្រធានគណបក្សនិងក្លាយជានាយករដ្ឋមន្ត្រី។ដូចដែលសម្តេចតេជោហ៊ុន សែនបានប្រកាសនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៨ដែលជាថ្ងៃឃោសនាលើកដំបូងនោះគឺបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដែលសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៣។ដូច្នេះកុំអោយឱកាសដ៍ថ្លៃថ្លានេះកន្លងផុតទៅ សូមបងប្អូនមេត្តាពេលទៅបោះឆ្នោត គូសអោយចំគណបក្សណាដែលមានលេខរៀងទី២០ នោះក្តីស្រម៉ៃនិងក្តីសង្ឃឹមរបស់បងប្អូននិងក្លាយជាការពិតមិនខាន ហើយសូមកុំជឿតាមការញុះញុងរបស់ពួកជនអគតិមួយចំនួន ដែលតែងតែដើរឃោសនាបោកប្រាស់អោយសោះ៕

 
អត្ថបទដែលជាប់ទាក់ទង