ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យក្នុងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន២នាក់ ជាប់អន្ទាក់ប៉ូលិសកៀនស្វាយ

165

កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងដោយស្តីពីករណី៖ រក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀនដើម្បីជួញដូរ និងប្រើប្រាស់ កាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៩នេះ នៅចំណុច៖ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យមាន ៖ ០២នាក់(ឃាត់ខ្លន)
១/ ឈ្មោះ លាង ខួច ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបររត់ម៉ូតូកង់បី (ឃាត់ខ្លួន)។
២/ឈ្មោះ ភាព បូរិទ្ធ (អា ចាស់)ភេទប្រុស ២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន:
១/ ម្សៅក្រាមពណ៍ សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកក)ចំនួន០៣កញ្ចប់។
២/ទួរសព្ទ័ដៃ០២គ្រឿង .ម៉ាក SAM SUNGចំនួន០១គ្រឿង.ម៉ាកអិនចុចពិលចំនួន០១គ្រឿង។
៣/ កង់ចំនួន០១ ។
៤/សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងទៀតថាដោយកាលពីថ្ងៃ ខែ ឆ្នាំខាងលើ នេះលោកបានណែនាំទៅ ដល់កម្លាំងសមត្ថកិច្ចប៉ូលិសនៅតាម បណ្ដាប៉ុស្ដិ៍និមួយៗ ត្រូវចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខ្លួន គ្រប់គ្រង់ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូន ប្រជាជនអោយបានល្អប្រសើរ ហើយក្នុងនោះកំលាំងនគរបាលប៉ុស្តី៍កំពង់ស្វាយ និងកំលាំងប្រជាការពារ បានចុះល្បាត ក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង់។ លុះមកដល់ចំណុចកើតហេតុខាងលើ នោះក៍បានជួបជនសង្ស័យខាងលើកំពុងតែជិះកង់ កំលាំងសមត្តកិច្ចប៉ូលិស ក៍ឃាត់ធ្វើការឆែកឆេរ រកឃើញសារធាតុញៀន «ម៉ាទឹកកក»ចំនួនមួយកញ្ចប់តូចនៅនិងខ្លួន ឃើញដូចនេះ កំលាំងនគរបាលប៉ុស្តី៍កំពង់ស្វាយ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកប៉ុស្តី៍រដ្ឋបាល ដើម្បីធ្វើការសាកសួរបន្ត ។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិសជនសង្ស័យ បានឆ្លើយសារភាពដោយឥតលាក់លៀមថា:ថ្នាំញៀនចំនួនមួយកញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទៅទិញពីរឈ្មោះ ភាព បូរិទ្ធ(អា ចាស់) ភេទ ប្រុស អាយុ ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយ ២ ឃុំ ឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល ក្នុងតំលៃ១៨០០០រៀលដើម្បីយកមកប្រើប្រាស់។ ក្រោយពីបានចំលើយសារភាពពីឈ្មោះ លាង ខួច រួច កំលាំងជំនាញស្រុកបានស៉ំគោលការណ៍មកអធិការ ហើយអធិការបានបញ្ជាអោយកម្លាំងជំនាញស្រុក សហការណ៏ជាមួយកម្លាំងប៉ុស្តិ៍ឈើទាល បន្តរទៅរុករកដោយចាប់ឃាត់ខ្លួន ឈ្មោះ ពៅ បូរិទ្ធ ហៅ(អាចាស់) ឆែករកឃើញថ្នាំញៀនចំនួន០២កញ្ចប់ទៀត នៅចំពោះមុខសម្ថកិច្ចឈ្មោះ ពៅ បូរិទ្ធ បានសារថាថ្នាំញៀន០២កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅសង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ៥០០០០មុឺនរៀល ដើម្បីយកមកប្រើប្រាស់និងលក់បន្តរ ។ក្រោយពីសួនាំរួចកំលាំងជំនាញ និងប៉ុស្តី៍កំពង់ស្វាយ បានបញ្ជូនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង