ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃកុងឡានមិនស្ទាត់ជំនាញបើកឡានជ្រុលចង្កូត បុករះតកន្ទុយគ្នាខូចខ្ទេច

57

ភ្នំពេញ​៖​ បុរសជាសន្តិសុខភោជនីដ្ឋានសាច់អាំងម្នាក់មិនទាន់ ចេះបេីករថយន្តស្ទាត់ផង ក៏ឡេីងបេីករថយន្តភ្ញៀវយក ទៅទុកស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។
ករណីនេះកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ នេះនៅចំណុចមុខភោជនីយដ្ឋានសាច់អាំងមួយកន្លែង នៅតាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍នៅកន្លែងកេីតហេតុនិយាយថា​ នៅមុនពេលកេីតហេតុខាងលើនេះ គេបានឃេីញបុរសម្នាក់ជា សន្តិសុខបានឡេីងបេីករថយន្តម៉ាកLang Gruiser ពណ៍សពាក់ស្លាកលេខភ្នំពេញ2AU 2268 ដែលជារបស់ភ្ញៀវបំណង ចូលចតមុខហាងភ្លាមនោះ ក៏ជ្រុលបុករថយន្តម៉ាកកាមរីហាយប្រីត ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2A 8997 ដែលធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីកេីតទៅលិច បណ្តាលអោយរងការខូចខាតខ្ទេចផងដែរ។
គេបានបន្តទៀតថាភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តកាមរីបាឡែនពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AU 8005 រុញទៅបុករថយន្តឡិចស៊ី250H ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2AW 5318 រុញផ្ទប់និងជញ្ជាំងហាង​ ដែលចតនៅខាងមុខហាងរងការខូចខាត។
ក្រោយកេីតហេតុរថយន្តទាំង៤គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសធ្វេីការវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វើការដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង