ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

អន្តរជាតិ

យន្ដហោះចម្បាំងចិន ១០៣គ្រឿង ធ្វើសកម្មភាពក្បែរដែនកោះតៃវ៉ាន់

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ បានរាយការណ៍ថាយន្ដហោះចម្បាំងចិន ១០៣គ្រឿង បានធ្វើសកម្មភាពហោះហើរ នៅក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។…

មនុស្សជាង ២,០០០នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ និងរាប់ពាន់នាក់បាត់ខ្លួន នៅប្រទេសលីប៊ី

ប៊ែនហ្កាហ្ស៉ី, លីប៊ី ៖ អាជ្ញាធរនៅភាគខាងកើតនៃប្រទេសលីប៊ី បាននិយាយថាមនុស្សយ៉ាងហោច ២,០០០នាក់បានស្លាប់ និងរាប់ពាន់នាក់បានបាត់ខ្លួន បន្ទាប់ពី គ្រោះទឹកជំនន់ដ៏សម្បើមបង្កឡើងដោយព្យុះភ្លៀងដ៏ខ្លាំងមួយវាយប្រហារលើទីក្រុងដឺណា (Derna)…

លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរតាមរថភ្លើងពាសដែក ទៅជួបលោក ពូទីន នៅរុស្ស៉ី

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះបានទទួលស្គាល់ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាកំពុង ធ្វើដំណើរតាមរថភ្លើងពាសដែក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។…

កូរ៉េខាងជើង សម្ពោធនាវាមុជទឹកស៊េរីថ្មី មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរតាក់ទិក

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ បានរាយការណ៍ថាប្រទេសរបស់ខ្លួនបានដាក់សម្ពោធនាវាមុជទឹកស៊េរីថ្មី មួយដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក…

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin​ សម្រេចលាឈប់ពីនយោបាយ

ហែលស៉ិនគី៖ អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ដែលជាមេដឹកនាំវ័យក្មេងបំផុតរបស់អឺរ៉ុប និងបានបង្ហាញការគាំទ្រខ្លាំងចំពោះរអ៊ុយក្រែន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងចាកចេញពីឆាកនយោបាយហ្វាំងឡង់…

ការបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ឱ្យអ៊ុយក្រែន ជាទង្វើគ្មានមនុស្សធម៌របស់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុង ការផ្ដល់គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅឱ្យអ៊ុយក្រែន…

អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន នៅឆ្នាំ២០២៦ឡើយ

ហ្សាការតា៖ ក្រុមមេដឹកនាំអាស៊ាន នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានសម្រេចចិត្តថាមីយ៉ាន់ម៉ានឹងមិន ត្រូវបានអនុញ្ញាតឱ្យទទួលតំណែង ជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ នោះទេ។ នេះបើតាមក្រុមមន្ត្រីការទូតអាស៊ាន និងមេដឹកនាំហ្វីលីពីន…

លោក Zelenskiy ឈានទៅរកការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ក្នុងកំឡុងសង្គ្រាម

អ៊ុយក្រែន៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា លោកបានសម្រេចចិត្តផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ដែលជាដំណាក់កាលសម្រាប់ការផ្លាស់ប្តូរដ៏ធំបំផុតនៃដំណើរការការពារជាតិរបស់អ៊ុយក្រែន…

សហរដ្ឋអាមេរិក ថាលោក គីម ជុងអ៊ុន មានគម្រោងធ្វើទស្សនកិច្ចទៅជួបលោក ពូទីន នៅរុស្ស៉ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោង ធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៉ី នៅក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន…

ការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មន្ត្រី ៥នាក់ និងរបួស ១១នាក់ នៅមីយ៉ាន់ម៉ា​

យ៉ាងហ្គន៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើបរិវេណអគាររដ្ឋាភិបាលមួយកន្លែងក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawady) ស្ថិតនៅឯតំបន់ព្រំដែនប្រទេស មីយ៉ាន់ម៉ា បានសម្លាប់មន្ត្រីរដ្ឋាភិបាល និងសន្តិសុខចំនួន៥នាក់ ខណៈប៉ូលិស ១១នាក់បានរងរបួស។…

ចិន បានហៅការដកហូតពន្ធគយអាមេរិក លើទំនិញនាំចូលពីចិនថា ជាការរើសអើង

ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគនៅសហរដ្ឋអាមេរិកត្រូវទទួលបាន «ការប្រព្រឹត្តដោយស្មើភាពគ្នា» និងបានហៅការដកហូតពន្ធគយអាមេរិកលើទំនិញនាំចូលពីចិនថា «ជាការរើសអើង»…

សហភាពអឺរ៉ុបបដិសេធការដណ្តើមអំណាចដោយបង្ខំ នៅក្នុងប្រទេសហ្គាបុង…

តូលេដូ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុបបដិសេធការដណ្តើមអំណាចដោយបង្ខំ នៅក្នុងប្រទេសហ្គាបុង ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់។…

សហរដ្ឋអាមេរិក អនុម័តជំនួយយោធាសម្រាប់តៃវ៉ាន់ ក្រោមកម្មវិធីដែលប្រើសម្រាប់ «រដ្ឋអធិបតេយ្យ»

វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុម័តលើការផ្ទេរបរិក្ខារយោធាជាលើកដំបូងបំផុតមិនធ្លាប់មាន សម្រាប់តៃវ៉ាន់ នៅក្រោមកម្មវិធីមួយដែលជាធម្មតាត្រូវបានប្រើសម្រាប់ប្រទេស ឬរដ្ឋអធិបតេយ្យមួយ។…

អាកាសយានដ្ឋានមួយរបស់រុស្ស៉ី ស្ថិតនៅក្បែរព្រំដែនអេស្ដូនី រងការវាយប្រហារដោយយន្ដហោះដ្រូន

មូស្គូ៖ អភិបាលតំបន់ម្នាក់ នៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែសីហានេះថា អាកាសយានដា្ឋនមួយរបស់រុស្ស៉ីស្ថិតនៅក្បែរតំបន់ ព្រំដែនជាមួយប្រទេសអេស្ដូនី បានរងការវាយប្រហារដោយយន្ដហោះដ្រូន…

ខ្មាន់កាំភ្លើងម្នាក់ដែលជំរុញដោយការស្អប់ខ្ពើម​ពូជសាសន៍ បាញ់ប្រហារផ្តាច់ជីវិតជនស្បែកខ្មៅចំនួន៣នាក់…

វ៉ាស៉ីនតោន៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ខ្មាន់កាំភ្លើងម្នាក់ដែលជំរុញដោយការស្អប់ខ្ពើម​ពូជសាសន៍ បានធ្វើសកម្មភាពបាញ់ប្រហារផ្តាច់ជីវិតជនស្បែកខ្មៅចំនួន៣នាក់ នៅទីក្រុង Jacksonville នៃរដ្ឋ Florida…

មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ស្នើរុស្ស៉ីបន្តកិច្ចព្រៀមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញ

ព្រុចសែល៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍នេះ បានជំរុញដល់រុស្ស៉ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញ ដើម្បីអនុញ្ញាតឲ្យការនាំចេញរបស់អ៊ុយក្រែនតាមកំពង់ផែសមុទ្រខ្មៅ ធ្វើឡើងប្រកបដោយសុវត្ថិភាព។…

នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin…

ថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានពិភាក្សាស្វែងរកដំណោះស្រាយលើការបែកបាក់នយោបាយជាមួយអតីតមេដឹកនាំ ដែលបានទម្លាក់ រដ្ឋាភិបាលចុងក្រោយរបស់គណបក្សលោក ក្នុងកំឡុងពេលដែលលោករៀបចំជ្រើសរើសគណៈរដ្ឋមន្ត្រី…

នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស ប្រឈមមុខនឹងសម្ពាធនៃការទាមទារឱ្យលាលែងចេញពីតំណែង…

វីលនីញូស៖ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រឈមមុខនឹងសម្ពាធនៃការទាមទារឱ្យលាលែងចេញពីតំណែង នៅថ្ងៃសុក្រ ទី២៥ ខែសីហានេះ…

ចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយសារការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ ចូលក្នុងសមុទ្រ

ប៉េកាំង៖ ប្រទេសចិនបញ្ឈប់ការនាំចូលអាហារសមុទ្រទាំងអស់ ពីប្រទេសជប៉ុន ដែលបង្កើនភាពតានតឹងរវាងប្រជាជាតិទាំងពីរ នៅពេលដែលជប៉ុន ចាប់ផ្តើមបង្ហូរទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។…

ថៅកែទាហានស៊ីឈ្នួល Wagner លោក Prigozhin ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ

មូស្គូ៖ ក្រុមមន្ត្រីរុស្ស៉ី បាននិយាយថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានជិះនៅលើយន្ដហោះឯកជន មួយគ្រឿងដែលបានធ្លាក់ នៅភាគខាងជើងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)…