ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ថ្កោលទោសនូវរាល់ព័ត៌មាន ក្នុងបណ្តាញសង្គមទាំងឡាយណា ដែលបានបង្ហោះផ្សព្វផ្សាយ…

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា ពេលថ្មីៗនេះ មានអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក (Facebook) ដែលមានចេតនាទុច្ចរិត បានធ្វើការបំផុស ចែកចាយ និងផ្សព្វ ផ្សាយព័ត៌មានប្រឌិត ញុះញង់…

បញ្ជូនជនសង្ស័យចំនួន០៦ នាក់ទៅតុលាការ ករណីព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់ កាប់ត្រូវជនរងគ្រោះ…

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៦ នាក់ និងសម្ភារៈចាប់យក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស…

វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង នឹងជួយទាក់ទាញភ្ញៀវទេសចររបស់បារាំង បានមកកាន់វិមានមួយនេះ…

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀត…

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង…

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ-បារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី២…

ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកឡើងជាថ្មីពីភាពចាំបាច់ នៃផែនការសន្តិភាព ៥ចំណុច…

ហ្សាការតា៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានអះអាងឡើងវិញសាជាថ្មីពីគោលជំហររបស់ខ្លួនថាផែនការសន្តិភាព ៥ចំណុច នៅតែ ជាគោលការណ៍ចម្បងក្នុងការដោះស្រាយវិបត្តិនយោបាយដែលកំពុងឡើងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។…

កម្ពុជា៖ ឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅ ប្រទេស មានបរិមាណជិត ៤លានតោន

ភ្នំពេញ៖ កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប៣៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១២២៦៤០០តោន និងកសិផល ក្រៅពីស្រូវ-អង្ករចំនួន២៣៤៥…

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធខួបលើកទី៣០ ថ្ងៃបង្កើតកងរាជអាវុធហត្ថ…

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹក ដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet)…

សម្ដេចតេជោ ហ៊ុន សែន មិនបានប្រឆាំងលោក Pita នោះទេ,…

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងសារតាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី 14 ខែកក្កដាឆ្នាំ 2023 នេះថា ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ…

អគ្គីភ័យបំផ្លាញផ្ទះអ្នកស្រុក នៅសង្កាត់និរោធ ច្បារអំពៅ យ៉ាងសន្ធោរសន្ធៅ

ភ្នំពេញ៖(ព័ត៌មានបឋម)៖ មានករណីអគ្គិភ័យ ឆាបឆេះលំនៅស្ថានប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោរសន្ធៅដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ កាលពីម៉ោងជិត៥ល្ងាចនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម…

ឯកឧត្តមជា សុផារ៉ា និងឯកឧត្តមឃួង ស្រេង អញ្ជើញពិនិត្យទីតាំង សម្ភោធវិមានរំលឹកអ្នកដែលទទួល…

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣កក្កដា ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី នគរ រូបនីយ៏កម្មនិងសំណង់,ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន អញ្ជើញទៅពិនិត្យមើលទីតាំងដើម្បីត្រៀមសម្ពោធ…

សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ខិតខំធ្វើអំពើល្អក្នុងសង្គម…

បាត់ដំបង ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង…

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈោ្មះ HAMROY PH គ្មានលេខ បញ្ជិកា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈោ្មះ HAMROY PH គ្មានលេខ បញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖…

នគរបាលរាជធានីភ្នំពេញ បានកោះហៅ អង្គរក្សទាំង៤នាក់ដែលជិះម៉ូតូ មានបញ្ហាជាមួយបុរសម្នាក់ជិះម៉ូតូ មកបំភ្លឺ…

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ មានការចែកចាយនៅតាមបណ្ដាញសង្គម Facebook នូវហេតុការណ៍មួយដែលបានកើតឡើងរវាងប្រជាពលរដ្ឋ និងបុរស៤នាក់ ជាអង្គរក្សជិះតាមការពារឡានចៅហ្វាយនាយរបស់ខ្លួនម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-1717…

សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការផ្លូវល្បឿនលឿន…

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប។…

លទ្ធផល នៃកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ…

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ…

លោកទេសរដ្ឋមន្រ្តី លី ធុជ ៖ មនោគមវិជ្ជាសេដ្ឋកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន (Hunsenomics)…

ភ្នំពេញ ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច (Hunseno mics) និងទស្សនវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា…

ឈ្វេងយល់ពីសមិទ្ធផល ផ្លូវក្រវាត់ក្រុងខ្សែទី៣

ភ្នំពេញ៖ ឈ្វេងយល់ពីសមិទ្ធផលផ្លូវក្រវាត់ក្រុងខ្សែទី៣ របស់រាជធានីភ្នំពេញ សម្រួលចរាចរណ៍ ធំទូលាយ អភិវឌ្ឍន៍ ជឿនលឿនបំផុត ។ ប្រវែងផ្លូវសរុប៖ ៥២,៩៨ គ.ម និងផ្លូវខ្នែង ៥,៣៦គ.ម – ចំណុចចាប់ផ្តើម៖ ផ.ជ ៤ ត្រង់ចំណុចគ.ម ១៤+១០៥ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣…

លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត

ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត…

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យចំនួន ០៥ នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា…

ស្វាយរៀង÷ កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យចំនួន ០៥ នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បណ្តាលឲ្យមរណភាពជនរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ។ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យទាំង០៥ រួមនឹងវត្ថុតាង…