ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណាម ម៉ូរ៉ាក់ធ្វើឲ្យសូត្រ ខេវិញខកបំណង

176

ភ្នំពេញ:ជំនួបរវាងណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងជាមួយសូត្រ ខេវិនក្លិបបក្សីស្លាបដែកក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៧មិថុនាបានធ្វើឲ្យខេវិនដែលមានជំនឿចិត្តថា
នឹងកកកៅអីសម្រាប់ប្រកួតជម្រុះ ជុំទី២ទៀតនោះខកបំណងយ៉ាងខ្លាំង ។

អ្នកប្រដាល់ដែលចូលចិត្តប្រើជង្កង់ និង កែងផ្ដួលគូប្រកួតនោះបែរជាត្រូវណាម ម៉ូរ៉ាក់ដែលសម្ងំលាក់ខ្លួនយូរមកហើយនោះយកឈ្នះបានដោយពិន្ទុ ។ទាំងមន្ត្រីបច្ចេកទេស ទាំងខេវិនខ្លួនឯងក៏បង្ហាញពីការមើលស្រាលដល់ម៉ូរ៉ាក់ ដែរ ។

ខេវិនដែលមានកម្លាំងក្មេង ឯ ម៉ូរ៉ាក់មានកម្លាំងចាស់តែការប្រកួតដែលមានតែ៣ទឹកនោះ មានអំណោយផលយ៉ាងខ្លាំងដល់ម៉ូរ៉ាក់ ។អ្នកប្រដាល់វ័យចំណាស់រូបនេះវាយលុកដោយគ្មានសំចៃកម្លាំង ។ខេវិនដែលត្រូវគេបុកខ្លាំងនោះបែរជាវ៉ៃចេញលែងរួចតែម្ដង ។បន្ទាប់ពីប្រកួតចប់ទឹកទី៣ណាម ម៉ូរ៉ាក់បានទទួលជ័យជំនះដោយពិន្ទុ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជង្គង់ស្រួច កែងរហ័សសុខ វីរៈក្លឹបសំរោងកោងខេត្តបាត់ដំបងត្រូវអ្នកប្រដាល់ពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សតាត់ឲ្យខូចជើងមុន ស្នូរជួងបញ្ចប់ទឹកទី ១ ។

ពេលនេះសូត្រ ខេវិន និង សុខ វីរៈខ្ទាតចេញពីការប្រកួតហើយ ឯ ណាម ម៉ូរ៉ាក់ និង ពុទ្ធ សំបូរដឹកដៃគ្នាឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ទៀត ។ពេលនេះមានអ្នកប្រដាល់១០រូបហើយដេលខ្តាតចេញពីការប្រកួត ហើយ ក៏មានអ្នកប្រដាល់១០រូបដែរដែលកក់កៅអីសម្រាប់ប្រកួតជម្រុះបន្តនៅជុំទី២ ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាព ជាមួយអ្នកប្រដាល់ថៃនោះអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបអេលីតគុនខ្មែរបាន យកឈ្នះអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា(RADA)នៅទឹកទី៤ ។

អាចនិយាយបានថាសាវិនគឺជាអ្នកប្រដាល់កម្ពុជា ដំបូងគេហើយដែលយកឈ្នះអ្នកប្រដាល់វ័យ ចំណាស់ថៃរូបនេះបានមុនទឹកទី៥ ។ រ៉េ ដាកម្រនឹងប្រកួតចាញ់គេណាស់ហើយប្រសិនបើចាញ់ក៏គេធ្វើឲ្យគូប្រកួតវេទនាដែរ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ ដណ្ដើមពានរង្វាន់នញថន ភឿតក្លិបឃ្លាំងមឿងកីឡាត្រូវអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យយកឈ្នះបាននៅទឹកទី ៣ ៕

អត្ថបទដែលជាប់ទាក់ទង