ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម តេក្វាន់ដូWTវិលត្រឡប់ពី ហ្វឹកហាត់នៅកូរ៉េខាងត្បូងរយៈពេល២ខែ

106

ភ្នំពេញ៖នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២១៩នេះក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូWT (World Taekwondo) ចំនួន៩រូបដែលធ្វើការហ្វឹកហាត់បានវិលត្រឡប់ពីសាធារណរដ្ឋកូរ៉េវិញហើយបន្ទាប់ពីហ្វឹកហាត់ព្រមទំាងប្រកួតដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។

លោកគង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូWT (World Taekwondo) បានមាន ប្រ សាសន៍ថា ក្នុងចំណោមអត្តពលិកទាំង៩រូបនោះមានកីឡាករចំនួន៥រូប និងកីឡាការិនីចំនួន៤រូបក្នុង នោះ មានកីឡាការិនីស៊ន សៀវម៉ីមួយរូបដែរ។កម្ពុជាហ្វឹកហាត់ជាមួយគ្រូដែលមានកម្រិតខ្ពស់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូងមិនតែប៉ុណ្ណោះក៏មានការប្រកួតច្រើនដែរ បើនៅប្រទេសកូរ៉េមានព្រឹត្តិការណ៍អ្វីនោះកម្ពុជានឹងចូលរួមប្រកួតភ្លាម ។

លោកបានបន្ថែមទៀតថា ការហ្វឹកហាត់នៅប្រទេសកូរ៉េបានចាប់ផ្តើមពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងមក គិតមកដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩រយៈពេល២ខែទើបត្រឡប់មកវិញនិងបន្តហាត់នៅប្រទេសខ្មែរ១៥ថ្ងៃទៀតមុនចេញដំណើរទៅប្រទេសហ្វីលីពីន។

លោកអគ្គលេខាធិការបានអះអាងថាតេក្វាន់ដូWTមិនត្រឹមតែមានមហិច្ឆតាចង់ឈ្នះមេដាយSEA GAMESប៉ុណ្ណោះទេ

តែត្រូវចូលរួមជម្រុះអូឡាំពិកនៃការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ក្រៅពីកីឡាការិនីស៊នសៀវម៉ីកម្ពុជានៅមានកីឡាការិនីខ្មែរសញ្ជាតិអាមេរិក និងកីឡាករវ័យក្មេងៗប្រកបដោយគុណភាពទៀត ផង។

កីឡាករតេក្វាន់ដូ WT អោក តុលាឡង់ឌី បានទទួលមេដៃមាសមួយយគ្រឿងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT “KOREAN AMBASSADOR CUP Taekwondo world championship” នៅសាធារណរដ្ឋកូរ៉េក្នុងអម្លុងនៃការហ្វឹកហាត់នេះ

អត្ថបទដែលជាប់ទាក់ទង