រឿម វណ្ណៈបានឡើងទៅជុំទី៣ដោយសារកូប្រកួតឈឺឯសោម វិឆ័យត្រូវប្រជែងជាមួយគង់ សំបូរ
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing knock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី២២កុម្ភៈអ្នកប្រដាល់រឿម វណ្ណៈក្លិបអប់រំកាយស្រុក
អន្លង់វែងបានឡើងទៅប្រកួតវគ្គជម្រុះជុំទី៣ដោយស្វ័យប្រវត្តិ ។
វណ្ណៈត្រូវជួបប្រកួតវគ្គជម្រុះជុះទី២ជាមួយអ្នកប្រដាល់សារឿន ចាន់ក្លិបតាព្រហ្មមានជ័យ ។ដោយសារសារឿន ចាន់មានរបួសឆ្អឹង
ជំនីមិនអាចប្រកួតបាននោះទើបគណ់កម្មការរៀបចំការប្រកួតសម្រេចប្រគល់ជ័យជំនះឲ្យរឿម វណ្ណៈតែម្ដងទៅ ។
ទោះបីវណ្ណៈបានទទួលជ័យជំនះដោយស្វ័យប្រវត្តិក៏ពិតមែនក៏គណៈកម្មការរៀបចំការប្រកួតមិនទុកឲ្យវណ្ណៈនៅបានសុខស្រួល
ដែរគឺឲ្យគេប្រកួតជាមួយអ្នកប្រដាល់ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ដើម្បីជាការកំដររោងដែរ ។ការប្រកួតកំដររោងនេះទោះបីវណ្ណៈចាញ់ ឬ ឈ្នះក៏គេនៅតែមានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀតដែរ ។
ការប្រកួតកំដររោងជារបៀបកំដៅសាច់ដុំនេះក៏ទាមទារឲ្យគូប្រកួតត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាពដែរបើមិនដូច្នោះទេនឹងអាចត្រូវ
ទទួលការព្រមាន ។ចាំមើលថៃ រ៉េតដែលជាអ្នកលេងជំនាន់ថ្មីអាចយកឈ្នះខ្លាចាស់រឿម វណ្ណៈបានឬទេ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យត្រូវជួបជាមួយអ្នកប្រដាល់គង់ សំ
បូរក្លិបគុហារព្រហ្មជ័យក្នុងវគ្គេជម្រុះជុំទី២នេះដែរ ។
កាលពីប្រមាណជិត១០ឆ្នាំមុនអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាដែរដោយមានឈ្នះ មានចាញ់ទៅវិញទៅមក ។សម្រាប់
ជំនួបលើកនេះសំបូរក៏មិនខ្លាំងដូចមុនរីឯវិឆ័យក៏ស្រុតចុះដែរ ។វិឆ័យល្អទាត់ផ្កាប់ចានចំពោះសំបូរក៏ល្អទាត់ផ្កាប់ចានដែរតែសំបូរមុខជ្រាយ
និងមិនសូវពូកែកណ្ដាប់ដៃនោះទេតែជង្គង់ និង កែងរបស់គេមិនអាចមើលរំលងបានឡើយ ។
សម្រាប់ង្នកប្រដាល់ទាំង២រូបនេះគេជឿជាក់ថានឹងប្រកួតគ្ហនា៣ទឹកពេញតែម្ដងហើយរវាងអ្នកឈ្នះ និង អ្នកចា្់ប្រាកដជាទ្រម
ខ្កួនដូចគ្នាមិនខានឡើយ ។ចាំមើលនរណាប្រជេងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ ។នៅជុំទី៣អ្នកឈ្នះនឹងត្រូវតស៊ូជា
មួយរៀម វណ្ណៈដែលបានទទួលជ័យជំនះដោយស្វ័យប្រវត្តិ ។
ជំនួបជាមិត្តភាពជាមួយអ្នកប្រដាល់បរទេសនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជានី សុភីក្លិបកុលបុត្រគុនខ្មែរ ត្រូវបានដាក់ឲ្យប្រកួត
ជាមួយអ្នកប្រដាល់ថៃកា ឃុនស៊ឹក(Ka Khunsoek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
កា ឃុនស៊ឹកជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែទំនងជាទៅមិនរួចជាមួយនឹងនី សុភី នោះទេព្រោះសុភីជាអ្នកលេងជង្គង់ និង
ពូកែជ្រមុជវាយកែងណាស់។ចំពោះជង្គង់របស់គេវិញកាន់តែអស្ចារ្យណាស់ទៅទៀត។មានការប្រកួតជាច្រើនដែលគេតែងតែផ្ដួលគូប្រកួត
បានមុនទឹកទី៥ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពាន រង្វាន់វិញនោះភួង ពិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់
សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពេជ្រ វិចិត្រក្លិបចលនាយុវជន១៥៧គុនខ្មែរ
ប្រកួតជាមួយអ្នកប្រដាល់សៅមនោក្លិបថ្នល់ទទឹងគុនខ្មែរក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕