ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៤មេសា សង្វៀនជាច្រើនបើកឡើងវិញ

170

ភ្នំពេញ៖កម្មវិធីប្រដាល់តាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានាដែលបានផ្អាកបណ្ដោះអាសនកននោះនៅថ្ងៃទី៤មេសានេះសង្វៀនភាគច្រើនបានបើកឡើងវិញតែការប្រកួតធ្វើឡើងតាមរូបភាពបិទទ្វារតែមានការផ្សាយបន្តផ្ទាល់ដើម្បីឲ្យប្រជាជនបានទស្សនា ។

សម្រាប់សង្វៀននៅទូរទស្សន៍អាស៊ីអាគ្នេយ៍នៅសល់តែសង្វៀនខារ៉ាបាវនារសៀលថ្ងៃទី៤មេសាមួយតែប៉ុណ្ណោះដែលការប្រ

​កួតគឺជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ។ លោកញាន សុធីដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍បាន

​ប្រាប់ឲ្យដឹងថាយើងបានសុំទៅសហព័ន្ធប្រដាល់គុនខ្មែរហើយលោកប្រធានសហព័ន្ធបានអនុញ្ញាតឲ្យបើកការប្រកួតឡើងវិញដូចការ

​ស្នើសុំពីបណ្ដាទូរទស្សន៍នានាដែរ ។

នៅក្នុងការប្រកួតនារសៀលថ្ងៃទី៤មេសានេះអតីតៈជើងខ្លាំងហ៊ឹម សារ៉ាននៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យ

​ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមាស សុជាតិ ។

អ្នកប្រដាល់ទាំង២រូបនេះហាត់ក្នុងជំនានជាមួយគ្នាតែសារ៉ាន់ហាក់ដូចជាធ្លាក់ចុះយ៉ាងខ្លាំងក្នុងខណៈដែលសុជាតិនៅប្រកួត

​បានល្អមើល និង មានពេលខ្លះគេមានឧិកាសប្រកួតជាមួយអ្នកប្រដាល់បរទេសទៀតផង ។សារ៉ាន់វ៉ៃបានតែត្រឹម៣ទឹកកម្លាំងគេធ្លាក់ចុះ

​តែម្ដងចំពោះសុជាតិវិញកម្លាំងគេអស្ចារ្យណាស់ ។

តោះបីសារ៉ានមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែការប្រកួតមួយនេះលទ្ធភាពក្នុងការប្រជែងយក

​ជ័យជំនះលើមាស សុជាតិពិតជាលំបាក់ហើយ ។

នឹម ននក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់មកពីខេត្តបាត់ដំបងណាម ម៉ូរ៉ាក់នៃក្លិបពន្លឺសាមគ្គី

​ខេត្តបាត់ដំបង ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមហាកម្លាំងដូចគ្នា ចិត្តធំដូចគ្នាតែការវ៉ៃចេញរបស់គេមិនសូវច្បាស់ឡើយ ។ នៅពេល្រកួត

​គេចូលចិត្តវ៉ៃចេញច្រើនដូចគ្នាតែមិនសូវចំគោលដៅឡើយ ។ជំនួបមួយនេះទាំងសងខាងសុទ្ធតែមានឧិកាសឈ្នះដូចគ្នាតែមិនដឹងថា

​នរណាជួបសំណាងល្អនោះទេ ។

ថន ភឿតក្លិបឃ្លាំងមឿងកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់រួមជាតិដែរនោះគឺឡូញ​វ៉ាន់ឌីក្លិបពន្លឺវិបុលដោយប្រ

​កួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាតែថន ភឿតទាបបន្តិចហេតុនេះគេអាចនឹងលំបាក់ដោយ

​សាវ៉ាន់ឌីហើយ ។

ងួន គាក្លិបខេត្តរតនគីរីដែលត្រូវបានគេកត់សម្គាល់ថាពុំធ្លាប់ត្រូវគូប្រកួតវាយឲ្យសន្លប់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នក

​ប្រដាល់រឿង សារិទ្ធក្លិបម្កុដរាជសីហ៍ ។

ងួន គាពុំធ្លាប់ត្រូវគូប្រកួតវាយឲ្យសន្លប់នោះទេលើកលែងតែគេត្រូវគូប្រកួតវាយឲ្យរបួសធំហើយត្រូវគ្រូពេទ្យបញ្ឈប់ប៉ុណ្ណោះ។

អ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់នឹងត្រូវទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង