ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម Yuetai Mekongers គ្រង​តំណែង​ជើងឯក​នៃ​ការប្រកួត​កីឡាបាល់បោះ​លី​ក “league” ឆ្នាំ​២០២០

90

ភ្នំពេញ​៖​ក្រុមកីឡា​បាល់បោះ Yuetai Mekongers ប្រជែង​បាន​តំណែង​ជើងឯក​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់បោះ​លី​ក “league” ឆ្នាំ​២០២០ បន្ទាប់ពី​យកឈ្នះ​ក្រុមកីឡា​បាល់បោះ Extra Joss Fig hters​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។​

​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ក្រោម​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍន៍​កីឡាបាល់បោះ​កម្ពុជា​សម្រាប់​ត្រៀម​ការប្រកួត SEA GAMES 2021 និង SEA GAMES 2023​។​

​យប់​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០២១ លោក ឈី សម្បត្តិ អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​league បាល់បោះ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​ចំណែក​ក្រុមកីឡា​បាល់បោះ​ABA Dragon បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់បោះ​លី​ក “league” ឆ្នាំ​២០២០​បន្ទាប់ពី​យកឈ្នះ​ក្រុមកីឡា​បាល់បោះ​MasterTapsi​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។​ការប្រកួត​នេះ​មាន​៧​ក្រុម​ចូលរួម​ដែល​បានចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវ​ពាក់កណ្តាល​ឆ្នាំ​២០២០​ដោយសារតែ​មេរោគ​COVID-19​ត្រូវបាន​ពន្យា​ពេល​រហូតដល់​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១​ទើប​បញ្ចប់​ការ​​ប្រកួត​ជា​ផ្លូវការ​។​

​លោក​ឈី​សម្បត្តិ​បាន​ប្រសាសន៍ថា​តាំង​នាម​ប្រធាន​សហព័ន្ធ​និង​រូបលោក​ផ្ទាល់​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត​ដែល​ប្រកាន់​
​ភ្ជាប់​នូវ​វិន័យ​ក្រមសីលធម៌​សម្រាប់​ក្រុម​ចូលរួម​ការប្រកួត​កីឡាបាល់បោះ​លី​ក​“league”​ឆ្នាំ​២០២០​ដោយ​ជោគជ័យ​។​ការប្រកួត​នេះ​សម្រាប់​អភិឌ្ឍន​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​រៀបចំ​ការប្រកួត​ក្នុងការ​អភិឌ្ឍន​សមត្ថភាព​រប​ស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​៕​

អត្ថបទដែលជាប់ទាក់ទង