ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាចែកសម្ភារៈសិក្សាដល់ សិស្សនៃសាលាបថមសិក្សាម្រុំជើងខេត្តកំពង់ស្ពឺ

61

ភ្នំពេញ៖លោក អ៊ូ រតនា លោកអនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី២៤ ខែសីហា បានដឹកនាំក្រុមកីឡាករកីឡាការនីជម្រើសជាតិវ៉ូវីណាមកម្ពុជាទៅចូូលរួមសម្តែងនិងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៃសាលាបថមសិក្សាម្រុំជើង(ទីរួមខេត្តកំពង់ស្ពឺ)ដែលជាអំណោយរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សប្បុរសជន និងក្រុមអតីតសិស្សដែលធ្លាប់សិក្សានៅកំពង់ស្ពឺ។
លោក អ៊ូ រតនា ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងតំណាងឲ្យលោកឩកញ្ញា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានចែកជូនសម្ភារៈដល់សិស្សានុសិស្សដូចជាកង់ឯកសណ្ឋានប័ណ្ណសរ
សើរដល់សិស្សពូកែសិស្សក្រីក្រសិស្សានុសិស្សនៃសាលាបថមសិក្សាម្រុំជើង(ទីរួមខេត្តកំពង់ស្ពឺ)ដែលជាអំណោយរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសប្បុរសជននិងក្រុមអតីតសិស្សកំពង់ស្ពឺនិងជូនថវិកា១លានរៀលដល់សាលាទៀតផង។
លោកបានឲ្យដឹងថាអំណោយទំាងនេះជារបស់ក្រុមកីឡាករកីឡាការិនីវ៉ូវីណាមកម្ពុជាម្ចាស់មេដាយ
មាសប្រាក់និងសំរិទ្ធនៃព្រឹត្តិការណ៍អន្តរជាតិនានាក្រោយមកក៏បានជួយគាំទ្រពីរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ហើយដើម្បីតបស្នង និងការចូលរួមការអភិឌ្ឍន៍ប្រទេស និងសង្គមពួកគេបានបរិច្ចាគ ថវិកាដែលជារង្វាន់ មេដាយ ផ្តល់ជូនដល់អង្គការមនុស្សធម៌វិញ។
កន្លងមកក្រុមកីឡាវ៉ូវីណាមកម្ពុជានាំយកថវិកាចំនួនចំនួន៥លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីទ្រ
ទ្រង់ដល់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជានិងលើកនេះជាលើកទី២ហើយសម្រាប់ក្រុមកីឡាវ៉ូវី
ណាមកម្ពុជា៕


អត្ថបទដែលជាប់ទាក់ទង