ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរងបាល់បោះទៅចូលរួមសន្និបាត នៅទីក្រុងប៉េកាំង

62

ភ្នំពេញ៖ប្រមុខអាជ្ញាធរកីឡានៃក្រសួងអប់រំយុវជនបនិងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជើញចូលរួមក្នុងមហាសន្និបាតបាល់បោះអន្តរជាតិ“FIBA Congress”នៅទីក្រុងប៉កាំងនៃប្រទេស
​ចិន ។
លោក អ៊ុក សិទ្ធិជាតិបានប្រាប់ឲ្យដឹងពីទីក្រុងប៉េកាំង នាថ្ងៃទី៣០សីហាថាមហាសន្និបាតនេះធ្វើឡើង
ស្របពេលគ្នានឹងការប្រកួតកីឡាបាល់បោះជើងឯកពិភពលោក ដែលការប្រកួតនោះមានក្រុមបាល់បោះចំនួន
៣២ក្រុម មកពី៥ប្រទេសចូលរួម។
មហាសន្និបាតនេះផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍន៍បាល់បោះ ដល់បណ្ដាប្រទេសដែលកំពុងតែធ្វើការ
អផិវឌ្ឍន៍ និងប្រទេសដែលបាល់បោះនៅខ្សោយដើម្បីជួយ ជំរុញឲ្យមានការរីកចម្រើនទាំងធនធានកីឡាករ និងមន្រ្តីបច្ចកទេសព្រមទាំងគរូបង្វឹកទៀតផង ។
សូមបញ្ជាក់ថាមហាសន្និបាតនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក Horachio muratore ដែលជាប្រធានសហព័ន្ធកីឡាបាល់បោះអន្តរជាតិ។តំណាងនៃប្រទេសដែលជាសមាជិកបានចូលរួមបញ្ចេញមតិ
នៅក្នុងមហាសន្និបាតនេះទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង