ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឌុម កែវដប និង ម៉ិល សារុនដឹកដៃគ្នាវេចបង្វិចទៅផ្ទះ

57

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៣១សីហាអ្នកប្រដាល់ម៉ិល សារុនក្លិបអាណាចក្រគុនខ្មែរនិងអ្នកប្រដាល់ឌុម កែវដបក្លិបយុវវាលស្បូវដឹកដៃគ្នាវឹចបង្វិចទៅផ្ទះជាមួយគ្នាតែ
ម្ដងបន្ទាប់ពីមិនអាចតស៊ូដើម្បីឆ្លងឲ្យផុតជុំទី១បាននោះ ។
សារុនប្រកួតចាញ់អ្នកប្រដាល់ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកទាំងមិនអស់ចិត្តបន្ទាប់តស៊ូជាមួយគ្នា៣
ទឹកពេញមកនោះ​។តែទោះជាយ៉ាងណាក៏សារុនទទួលស្គាល់ថាការប្រកួតនេះរូបគេពិទជាចាញ់គូប្រកួតរបស់គេ
​មែនថ្វីត្បិតគេវ៉ៃចេញច្រើនតែចំគោលដៅតិចតួចណាស់ខុសពីសូរិយាដែលការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាព
ច្រើនជាង ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឡុង ជិនក្លិបខ្លារខិនមានរិទ្ធបានយកឈ្នះអ្នកប្រដាល់ឌុម កែវ
​ដបដោយពិន្ទុដាច់តែម្ដង ។
តាមពិតសម្រាប់ការប្រកួតនេះឡុង ជិនត្រូវបានគេមើលឃជើញជាទូទៅថាពិតជាបន្ធូរបន្ថយដៃឲ្យកែវ
ដប។នៅទឹកទី១គេមិនវ៉ៃសោះតែម្ដងតែមកដល់ទឹកទី២ទើបគេចាប់ផ្ដើមវ៉ៃដែលនៅទឹកទី២នេះហើយគេទាត់ចំ
កញ្ចឹង ក កែវដបហើយត្រូវអាជ្ញាកណ្ដាលរាប់៨ដល់ទៅ២លើក ។
កែវដបបន្ដប្រកួតដល់ទឹកទី៣បន្តទៀតដែលនៅទឹកទី៣នេះកែវដបត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀត ។
​ទោះជាយ៉ាងណាក៏ឡុង ជិនដឹងខ្លួនឯងថាឈ្នះឌុម កែវដបតាំងពីមុនពេលប្រកួតឯណោះ ។
សម្រាប់ខាំ សូរិយាដែលឈ្នះម៉ិល សារុននោះបាននិយាយថានៅជុំទី២ដែលរូបគេត្រូវជួបជាមួយឡុង
ជិននោះថាប្រសិនបើគេចាញ់ ឡុង ជិនមិនជាបញ្ហាទេតែបើឡុង ជិនចាញ់គេវិញនោះគេនឹងល្បីជាមិនខាន ។ឯ
ឡុង ជិនបាននិយាយថាជុំទី២គេជួបជាមួយខាំ សូរិយាដូចជាស្រាលណាស់គេត្រូវប្រឹងហាត់បន្ថែមឲ្យបានច្រើន
​បន្ថែមទៀត ។
ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះហ៊ឹម គឹមរៀងក្លិបតាព្រហ្មមានជ័យប្រកួតឈ្នះអ្នកប្រដាល់ថៃ
ផ្លយ ដេង(Phloy Deng)ដោយពិន្ទុដាច់តែម្ដង ។
ផ្លយ ដេងកំពស់របស់គេចាញ់ប្រៀបគឹមរៀងដាច់តែម្ដង ។ស្ថានភាពនៃការប្រកួតគឹមរៀងមានប្រៀបលើ
​គូប្រកួតរបស់ខ្លួនគ្រប់ទឹកតែម្ដងមិនតែប៉ុណ្ណោះនៅទឹកទី៥អ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពី
​ មានបញ្ហាជើងនោះ ។
ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនវប្រកួតគ្នារហូតបញ្ចប់ទឹកទី៥ដោយហ៊ឹម គឹមរៀងឈ្នះផ្លយ
​ដេងដោយពិន្ទុប៉ុណ្ណោះ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះគង់ សំបូរក្លិបគុហារព្រហ្មជ័យទាត់
ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ឲ្យខូចជើងប្រកួតលែងកើតនៅមុនស្នូរជួងបញ្ចប់ទឹកទី៤ ។សំនៀងត្រូវអាជ្ញា
​កណ្ដាលរាប់៨នៅទឹកទី៣ដល់ទៅ២ដងរួចទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង