ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំខ្លាក្នុងស្រុក​ ហើយក្លាយជាទន្សាយក្រៅស្រុក

85

 

ភ្នំពេញ៖លោកជា ច័ន្ទបរិបូរណ៌ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sport)បាន​ ​ថ្លែងនៅចំពោះមុខកីឡាករ E-Sportកម្ពុជាចំនួន៥រូបដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីននាល្ងាចថ្ងៃទី៤តុលាថាជាអ្នកកីឡាកុំគ្រាន់តែជាខ្លាក្នុងស្រុកហើយនៅក្រៅស្រុកជាទន្សាយនោះ ។

លោកព្រមានថានៅពេលប្រកួតបើចាញ់គេត្រូវតែទទួលស្គាល់ថាចាញ់កុំប្រើពាក្យថា ទៅដកស្រង់បទពិសោន៍ដាច់ខាត ។ពេលនេះកីឡាអេឡិចត្រូនិកកម្ពុជាកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់ ។នេះជាលើកដំបូងហើយដែលកីឡាE-Sportត្រូវបានចុះបញ្ជីនៅក្នុងការ ​ប្រកួតកីឡាស៊ីហ្គេមក្នុងខណៈដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនោះ ។

ប្រមុខកីឡាE-Sportកម្ពុជារូបនេះទទួលស្គាល់ថាហ្វីលីពីនពិតជាខ្លាំងហើយបានជាគេ សម្រេចចិត្តចុះបញ្ជីកីឡានេះទៅក្នុងការប្រកួតកីឡាស៊ីហ្គេមបែបនេះ ។ការប្រកួតកីឡាស៊ី​ហ្គេមលើកទី៣០នេះកីឡាE-Sportត្រូវ បានគេដាក់ឲ្យប្រកួតចំនួន៥វិញ្ញាសាតែសម្រាប់កម្ពុជា ​ត្រៀមលេងវិញ្ញាសាMobile Legend Bang Bang ដែលជាវិញ្ញាសាប្រកួតតាមរយៈទូរស័ព្ទស្មាត​ហ្វូន(Smart Phone)។

ក្រុមកម្ពុជាដែលត្រូវទៅចូលរួមប្រកួតនោះគឺក្រុមHelheimដែលជាក្រុមខ្លាំងជាងគេនៅ ​ស្រុកខ្មែរ ។ក្រុមនេះបានយកឈ្នះក្រុមMen Version pro ក្នុងការប្រកួតផ្ដាច់ព្រ័ត្រកន្លងមកថ្មីៗនេះ ។

មកទល់ពេលនេះមានប្រទេសចំនួន៩ហើយដែលបាន ចុះបញ្ជីចូលរួមប្រកួតកីឡាអេឡិចត្រូនិកនេះនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ។មានតែប្រទេសប្រ៊ុយណេ និងប្រទេសទីម័រ ​ខាងកើតប៉ុណ្ណោះដែលមិនទាន់ឃើញចុះឈ្មោះចូលរួមប្រកួតនឹងគេ ។

នៅពេលដែលចោទសួរថាតើក្នុងចំណោមប្រទេសទាំង៩នេះប្រទេសណាជាឩបសគ្គ  សម្រាប់កម្ពុជានោះលោកជា ច័ន្ទបរិបូរណ៌មានប្រសាសន៍ថាហ្វីលីពីនដែលជាម្ចាស់ផ្ទះគឺជា​ក្រុមដែលត្រូវប្រយ័ត្នចំពោះប្រទេសថៃក៏យើងមិនអាចមើលរំលងបានដែរ ។

លោកក៏បានប្រាប់ទៅកីឡាករទាំង៥រូបដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេមថាត្រូវ  ប្រយ័ត្នពីដូពីង(ការប្រើប្រាស់ថ្នាំលើកកម្លាំងដែលហាមមិនឲ្យប្រើនៅក្នុងកីឡា)។ប្រកួតចប់បើ  គេរកឃើញថាមានសារធាតុដូពីងនោះគឺត្រូវដកមេដាយមកវិញជាមួយគ្នានេះកិត្តិយសរបស់ កីឡាករ និងប្រទេសជាតិត្រូវធ្លាក់ចុះតែម្ដង ។

សូមបញ្ជាក់ថាការចេញទៅប្រកួតនេះក្រុមកីឡាករE-Sportកម្ពុជាបានទទួលការជួយ  ឩបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទសែលកាត និងបណ្ដាក្លិបនានារបស់សហព័ន្ធ ៕

 

អត្ថបទដែលជាប់ទាក់ទង